}

Local fundraising example:
កម្មវិធីលក់ស៊ុបនិងចាប់រង្វាន់ (ប្រេស៊ីល)

Main characteristics

Fundraising method




Rural/Urban

Rural and Urban

Net fin result (€)

0

ROI

0

Time investment

២ខែ

Organisation Movimento de Adolescentes e Crianças (MAC)
Type NGO
Suitability Starting organisation
Country
Funding needed for ការបោះពុម្ពនិងការជម្រុញផ្សព្វផ្សាយច្បាប់លក្ខន្តិកៈស្ដីពីកុមារនិងក្មេងជំទង់
Period of action មិនមានព៌តមាន
In-kind donations raised

No

Types of donations

ដំណើរការលក់ស៊ុប និងឆ្នោតបើករង្វាន់

Types of donors

សមាជិកសហគមន៍ក្នុងមូលដ្ឋាន

Summary

MAC ធ្វើការជាមួយក្មេងជំទង់និងកុមារដើម្បីរក្សាពួកគេឱ្យឆ្ងាយពីហានិភ័យសង្គមនិងលើកកម្ពស់វប្បធម៌និងការអប់រំ ។ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ច្បាប់លក្ខន្តិកៈសម្រាប់កុមារនិងក្មេងជំទង់ MAC បានរៀបចំសកម្មភាពកៀរគរធនធានមួយដោយមានជំនួយពីអ្នកទទួលផលទាំងឡាយ។ កុមារដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិ បានគូររូបភាពដែលបង្ហាញពីសិទ្ធិទាំងនេះដោយមានផាត់ព៌ណ នៅលើផ្ទាំងក្រណាត់។ ផ្ទាំងក្រណាត់ទាំងនោះត្រូវបានដេរភ្ជាប់ដោយជាងដេរមកពីសហគមន៍ ហើយបង្កើតបានជាកម្រាលដ៏ស្រស់ស្អាត។ បន្ទាប់មកកម្រាលនេះត្រូវបានធ្វើជាឆ្នោតរង្វាន់ រួចកៀរគរសហគមន៍ទាំងមូលឲ្យទិញសន្លឹកឆ្នោតទាំងនោះ។ តូបលក់ស៊ុបត្រូវបានបង្ហាញថាជាប្រភពចំណូលទី ២ ។ ស៊ុបមាន់ត្រូវបានលក់ទៅឱ្យអ្នកទៅព្រះវិហារបន្ទាប់ពីការបញ្ចប់ការជួបជុំដ៏ធំនៅថ្ងៃអាទិត្យណាមួយ។

Tips and lessons learned

បញ្ហាប្រឈមសំខាន់ៗ៖ ដើម្បីអាចឈានឲ្យដល់គោលដៅ ដើម្បីអាចកៀងគរប្រជាជនសម្រាប់បុព្វហេតុមួយនិងធ្វើឱ្យប្រជាជនដឹងថានោះគឺជាបុព្វហេតុល្អ។ មិនបោះបង់ចោលពេលជួបការលំបាក។ ចំណុចសំខាន់ៗនៃការរៀនសូត្រ៖ ការកៀរគរធនធានទាក់ទងនឹងកត្តាផ្សេងៗជាច្រើន។ ការកៀរគរធនធានមនុស្សគឺជាមូលដ្ឋានសំខាន់។ ការនេះបានជំរុញ Movimento ឱ្យមានស្វ័យភាពនិងជាកត្តាជំរុញកុមារឲ្យមានភាពជាម្ចាស់នៅក្នុងតួរនាទីផ្ទាល់ខ្លួនរបស់ពួកគេ។

Review by Wilde Ganzen Foundation

ចំណុចខ្លាំងនៃសកម្មភាពនេះគឺការចូលរួមរបស់អ្នកទទួលផលដែលទទួលបានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការកៀរគរធនធានដែលចាំបាច់សម្រាប់អនុវត្តសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែសកម្មភាពទាំងមូលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងព្រះវិហារ ទើបសហគមន៍បានដឹងកាន់តែច្បាស់អំពីសារៈសំខាន់របស់ MAC សម្រាប់កូនៗ របស់ពួកគេ។

Read more Back to overview