}

Local fundraising example:
Book bank scheme និងអ្វីដែលច្រើនជាងនេះ

Main characteristics

Fundraising method




Rural/Urban

Rural and Urban

Net fin result (€)

89,700

ROI

0

Time investment

ផ្សេងៗគ្នាក្នុងសកម្មភាពកៀគរធនធាន

Organisation ការសម្រេចបាននូវការអប់រំសម្រាប់ការអភិវឌ្ឍ (READ)
Website http://readinternational.or.tz/
Type អង្គការមិនមែនរដ្ឋាភិបាល
Suitability Slightly experienced
Country
Funding needed for កម្មវិធីផ្សេងៗរបស់ READ
Period of action Book Bank Scheme, ការចូលរួមរបស់សាជីវកម្ម -ការបន្ត ការផ្តល់ឲ្យជាលក្ខណៈបុគ្គលប្រចាំខែ ឆ្នាំ២០១២-២០១៩ ការសរសេរសំណើរសុំរបស់សមាគម-ម្តងក្នុងមួយឆ្នាំ ការកៀគរធនធានសម្រាប់អាហារពេលល្ងាច/ ព្រឹត្តិការណ៍ -ម្តងក្នុងមួយឆ្នាំ ជាញឹកញាប់នៅក្នុងខែវិច្ឆិកា មូលនិធិជំនួយបន្ត
In-kind donations raised

សៀរភៅ

Types of donations

ការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ ថវិកាជួយឧបត្ថម្ភ

Types of donors

សាជីវកម្ម មូលនិធិ និងបុគ្គល

Summary

Book Bank Scheme: នេះគឺជាគម្រោងមួយដែលបុគ្គលម្នាក់ៗបរិច្ចាកសៀវភៅរបស់ខ្លួនដែលធ្លាប់ប្រើរួច ឬមិនធ្លាប់ប្រើ ហើយ READ នឹងលក់សៀវភៅទាំងនោះ ដើម្បីកៀគរធនធានបន្តដើម្បីទិញសៀវភៅបែបរឿងប្រឌិត និងសៀវភៅពុម្ពដែលបានបោះពុម្ពក្នុងស្រុកដើម្បីបរិច្ចាកដល់សាលារៀន។

ការផ្តល់ប្រាក់ប្រចាំខែរបស់ បុគ្គល: READ បានផ្តួចផ្តើមគំនិតនេះសម្រាប់ជាយុទ្ធនាការរយៈពេល ៣ ឆ្នាំដែលបុគ្គលម្នាក់ៗនឹងចូលរួមវិភាគទានយ៉ាងតិច ៥០០០ TZS (២,១ អ៊ឺរ៉ូ) ជារៀងរាល់ខែសម្រាប់គម្រោងរយៈពេល៣ឆ្នាំនេះ ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៩ ដើម្បីបង្កើនការប្តេជ្ញាចិត្តក្នុងមូលដ្ឋាន លើសពីនេះទៅទៀត READ នឹងតែងបន្តលើកទឹកចិត្តដល់មនុស្សកាន់តែច្រើនឡើងៗតាមដែលអាចធ្វើទៅបានដើម្បីបរិច្ចាគចំនួនទឹកប្រាក់សម្រាប់អ្វីដែលជាការចង់បានរបស់ពួកគេ។

ការចូលរួមរបស់សាជីវកម្មៈ READ ចូលរួមជាមួយសាជីវកម្មផ្សេងៗគ្នាដែលប្រតិបត្តិការនៅក្នុងស្រុក និងមានចំណាប់អារម្មណ៍លើអ្វីដែល READ ធ្វើ ហើយពួកគេផ្តល់មូលនិធិដល់កម្មវិធីរបស់ខ្លួនជាការជួយត្រឡប់ដល់ សង្គមវិញ យ៉ាងណាមិញ នេះក៏ជាការបង្កើនរូបភាពបែបទស្សនៈរបស់ពួកគេផងដែរ។

ការសរសេរសំណើររបស់សមាគមៈ នេះគឺជាគំនិតផ្តួចផ្តើមថ្មី ដែលREAD ធ្វើដៃគូជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួមកៀគរជាគំនិតដោយផ្ចង់អារម្មណ៍ដើម្បីសរសរសំណើរមួយរួមគ្នា ហើយនៅពេលមូលនិធិត្រូវបានសន្យាផ្តល់ឲ្យ កម្មវិធីនេះក៏នឹងត្រូវអនុវត្តព្រមជាមួយគ្នាដែរ។

ការកៀគរធនធានសម្រាប់អាហារពេលល្ងាចៈ នេះគឺជាគំនិតផ្តួចផ្តើមថ្មីដែល READ រំពឹងថានឹងចូលរួមជាមួយបុគ្គល Samritains ល្អៗ អ្នកអាជីវកម្ម សាជីវកម្មថ្មី និងអ្នកពាក់ព័ន្ធនៃរដ្ឋាភិបាល។ល។

មូលនិធិជំនួយបន្ត: READ កំពុងសរសរសំណើរទៅកាន់មូលនិធិផ្សេងៗគ្នាទាំងក្នុង និងក្រៅប្រទេស

Tips and lessons learned

មេរៀនៈ

  1. មេរៀនដ៏ល្អ នោះគឺៈការកៀគរធនធានក្នុងស្រុក ធ្វើឲ្យអង្គភាពរបស់អ្នកមាននិរន្តរភាព។ អង្គការមួយត្រូវការមូលនិធិក្នុងស្រុកជាពិសេសតាមរយៈជំនួយពីខាងក្រៅ ដើម្បីរក្សាគម្រោងរបស់អ្នកឲ្យដំណើរការទៅមុខក្នុងករណីជំនួយពីខាងក្រៅត្រូវកាត់បន្ថយឬឈប់ផ្តល់ឲ្យ។
  2. ការគៀគរធនធនដែលជោគជ័យជាមួយនឹងសាជីវកម្មគឺត្រូវការពេលវេលា។ក្រុមហ៊ុនកំពុងរស់នៅក្នុងពិភពរកប្រាក់ចំណេញ បើទោះបីជាពួកគេមានទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក្តី កង្វល់ចម្បងរបស់ពួកគេស្ថិតលើគោលដៅរបស់ក្រុមហ៊ុនរបស់ពួកគេ។ ដូច្នេះអ្នកត្រូវការភាពអត់ធ្មត់និងបង្កើតលទ្ធភាពសម្រាប់ការចូលរួម។ នៅពេលពួកគេឃើញលទ្ធផលជាក់ស្តែង ពួកគេនឹងជឿជាក់លើអ្នក ហើយនឹងបន្តធ្វើការជាមួយអ្នក។
  3. មនុស្សនៅក្នុងតំបន់មានឆន្ទះក្នុងការបរិច្ចាគដើម្បីការអភិវឌ្ឍប្រទេសរបស់ខ្លួន អ្វីដែលអ្នកចាំបាច់ត្រូវធ្វើគឺដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែម និងដើម្បីបង្ហាញពីតម្លៃដែលពួកគេសមនឹងទទួលបាន។

បញ្ហាប្រឈមៈ

  1. មិនមែនក្រុមហ៊ុនទាំងអស់ដែលអ្នកព្យាយាមចូលរួមគឺមានឆន្ទះក្នុងការបរិច្ចាគនោះទេ អ្នកខ្លះទៀតត្រឹមតែសន្យា ហើយនៅពេលដែលអ្នកឈានដល់ចំណុចនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ពួកគេក៏បដិសេធការផ្តល់មូនិធិឲ្យអ្នកហើយនេះគឺដោយសារពេលខ្លះ មានការពិនិត្យឡើងវិញនូវផែនការទីផ្សារ ការផ្លាស់ប្តូរការគ្រប់គ្រងរបស់ពួកគេ។ល។
  2. បញ្ហាប្រឈមមួយទៀតគឺការផ្តល់មូលនិធិក្នុងតំបន់មានរយៈពេលខ្លី។ ទោះបីជាក្រុមហ៊ុន/បុគ្គលនានាអាចនឹងរីករាយក្នុងការផ្តល់មូលនិធិដល់អ្នកនៅឆ្នាំនេះក៏ដោយក៏មិនមែនមានន័យថា នឹងធានាអ្វីពួកគេនឹងផ្តល់មូលនិធិដល់អ្នកនៅប៉ុន្មានឆ្នាំខាងមុខនេះទេ។ មិនមានកិច្ចព្រមព្រៀងភាពជាដៃគូណាលើសពីមួយឆ្នាំទេ។
  3. គ្មានសាជីវកម្ម/បុគ្គលណាម្នាក់ដែល READ បានចូលរួមកន្លងមករួចរាល់ដើម្បីចំណាយលើប្រតិបត្តិការនោះទេ។

Review by Wilde Ganzen Foundation

READ បានយល់ច្បាស់អំពីសារៈសំខាន់នៃការមិនដាក់ស៊ុតរបស់អ្នកទាំងអស់នៅក្នុងកន្ត្រកតែមួយ។ ពួកគេកំពុងអនុវត្តបច្ចេកទេសនៃការគៀគរធនធានផ្សេងៗគ្នាហើយតែងតែគិតពីយុទ្ធសាស្ត្រថ្មីៗ ដែលអាចទទួលបានចំណេញ។ ដើម្បីទទួលបានជោគជ័យបន្ថែមទៀតក្នុងការគៀគរធនធានថ្នាក់ជាតិ ពួកគេសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ហើយសរសេរសំណើរួមគ្នាមួយ ប៉ុន្តែ READក៏ចង់ផ្តោតលើការគៀគរធនធានក្នុងតំបន់ និងប្រែក្លាយវាឲ្យទៅជាប្រភពចំណូលដែលអាចទុកចិត្តបានដែរ។គំនិតផ្តួចផ្តើមថ្មីៗត្រូវបានបង្កើតឡើងហើយឥលូវនេះកំពុងត្រូវបានអនុវត្ត។ បញ្ហាប្រឈមធំបំផុតមួយដែល READ បានលើកឡើងគឺ៖ វិធីរក្សាម្ចាស់ជំនួយ (សាជីវកម្ម និងបុគ្គល) ឲ្យរីករាយដូច្នេះពួកគេនឹងជ្រើសរើសមធ្យោបាយដើម្បីចូលរួមដល់ការងាររបស់អ្នកនៅប៉ុន្មានឆ្នាំខាងមុខទៀត។ សម្រាប់អ្នកទាំងអស់គ្នាដែលកំពុងពុះពារនឹងបញ្ហានេះ៖ : the Change the Game Academy ផ្តល់ជូននូវវគ្គសិក្សាស្តីពីការគ្រប់គ្រងទំនាក់ទំនងម្ចាស់ជំនួយ ដែលបង្រៀនអ្នកពីវិធីជម្រុញឲ្យម្ចាស់ជំនួយចាស់របស់អ្នកបង្កើនការចូលរួមចំណែកនិង/ឬបរិច្ចាគមូលនិធិរបស់ពួកគេជាបន្តបន្ទាប់។

Read more Back to overview