×
×
×
×
×
×
×
×
Next

Local fundraising example:
ការចល័តនៃសាជីវកម្ម

Main characteristics

Fundraising method
Charity tea, lunch or dinner, Fundraising with corporations

Rural/urban
Rural and Urban

Net fin result (€)
1,177

ROI
0

Time investment
រយៈពេល២ខែ

Afternoon tea with businessmen/women
Speech during afternoon tea
OrganisationAssociação de Meio Ambiente, Cultura e Justiça Social (AMJUS)
Websitehttp://www.amjus.org.br/
Typeអង្គការមិនមែនរដ្ឋាភិបាល
SuitabilitySlightly experienced
CountryBrazil
Funding needed for៣៩នាក់ដែលត្រូវបានផ្តល់សិទ្ធអំណាចដើម្បីដោះស្រាយបញ្ហាសិស្តីទ្ធិមនុស្ស និង សាធារណៈ គោលនយោបាយ ជាពិសេសនោះព្រួយបារម្ភពីកម្លាំងពលកម្មរបស់កុមារ កុមារ/មនុស្សពេញវ័យចំនួន ១៥០នាក់ សុខភាព អ្នកវិជ្ជាជីវៈ និងអ្នកដឹកនាំសហគមន៍ចូលរួមក្នុងយុទ្ធនាការសុខភាព លើសិទ្ធិកុមារ/ម
Period of actionពីខែតុលា-ធ្នូ ឆ្នាំ ២០១២
In-kind donations raised
Types of donationsការបរិច្ចាកសាជីវកម្មខ្នាតតូច ការកៀគរធនធានកំឡុងតែពេលរសៀលជាមួយអ្នកអាជីវកម្មបុរស/ស្ត្រី
Types of donorsអាជីវកម្មខ្នាតតូចចំនួន ២០ ដែលភាគច្រើនជាប្រភេទហាង និងសណ្ឋាគារ ព្រមទាំងអ្នកអាជីវកម្មបុរស/ស្ត្រីកក្នុងស្រុក

Summary

AMJU មានបំណងចង់បង្កើតរូបភាពបង្កប់បែបទស្សនៈវិស័យជាច្រើននៃការងាររបស់ពួកគេនៅក្នុងសង្គមមូលដ្ឋានពីព្រោះពួកគេត្រូវការម្ចាស់ជំនួយ និងអ្នកស្ម័គ្រចិត្តថ្មីៗ ហើយចង់ឲ្យមនុស្សចូលរួមកាន់តែច្រើននៅក្នុងសកម្មភាពដែលលើកកម្ពស់ដោយសមាគម។ ពួកគេសម្រេចចិត្តព្យាយាម ដោយមានការចូលរួមពីអ្នកអាជីវកម្មបុរស/ស្ត្រីខ្នាតតូចក្នុងស្រុក ជាពិសេសហាងលក់ទំនិញនិងសណ្ឋាគារ។ ពួកគេរៀបចំបទបង្ហាញអំពីការងាររបស់ខ្លួន និងគម្រោងដែលពួកគេចង់កៀគរធនធាន/ជ្រើសរើសអ្នកស្ម័គ្រចិត្ត និងទស្សនាម្ចាស់ហាងចំនួន ២០ នាក់ដោយផ្ទាល់។ ១៩ លើ ២០(ភាគរយខ្ពស់ណាស់) សម្រេចចិត្តចូលរួមវិភាគទានហិរញ្ញវត្ថុខ្លះជារៀងរាល់ឆ្នាំ។ ម្ចាស់ហាងមួយចំនួនក្នុងចំណោមម្ចាស់ហាងជាច្រើននាក់បានផ្តល់នូវកន្លែង សណ្ឋាគាររបស់គេជាកន្លែងសម្រាប់តែពេលរសៀលជាមួយអាជីវកម្មបុរស/ស្ត្រីក្នុងស្រុក។ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នេះ AMJU បង្ហាញសកម្មភាពរបស់ខ្លួនជាថ្មីម្តងទៀតសម្រាប់ការបរិច្ចាក និងអ្នកស្ម័គចិត្ត។


Tips and lessons learned

AMJUS មានអារម្មណ៍ថាបញ្ហាប្រឈមធំបំផុតគឺត្រូវបញ្ចុះបញ្ចូលខ្លួនឯង ដែលការកៀគរធនធានក្នុងមូលដ្ឋានគឺជាកិច្ចការដ៏លំបាក ប៉ុន្តែគ្មានអ្វីដែលមិនអាចទៅរួចឡើយ។ការលើកទឹកចិត្តប្រជាជនឲ្យចាប់ផ្តើម គឺជាគន្លឹះនៅក្នុងដំណើរនេះ ពីព្រោះនៅពេលដែលមនុស្សម្នាក់ៗចាប់ផ្តើមទទួលលទ្ធបានផលពីកិច្ចខិតខំប្រឹងពីការកៀគរធនធាន អ្វីៗនឹងកាន់តែប្រសើរឡើង។
ការរៀនសូត្រដ៏សំខាន់បំផុត គឺថានៅពេលមនុស្សទទួលបានព័ត៌មានអំពីបុព្វហេតុដែលអ្នកការពារ និងត្រូវបានបញ្ចុះបញ្ចូលជាខ្លាំងនោះ ជាប់ពាក់ព័ន្ធនូវអ្វីដែលពួកបានធ្វើ ពួកគេត្រូវបានប៉ះពាល់ ហើយមានបំណងចូលរួម។ បន្ទាប់ពីបានដឹងអំពីគម្រោងនេះ មនុស្សជាច្រើនបានចាប់អារម្មណ៍ក្នុងការងារស្ម័គចិត្ត។ ដូចគ្នានេះដែរ អ្នកអាជីវកម្ម នៅតាមតំបន់មួយចំនួនបានសម្រេចចិត្តគាំទ្រ AMJUS ជារៀងរាល់ឆ្នាំបន្ទាប់ពីទទួលបានព័ត៌មានអំពីការងារដែលបានធ្វើ ហើយលទ្ធផលបានសម្រេច។

Review by Wilde Ganzen Foundation

នេះគឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលអង្គការមិនមែនរដ្ឋាភិបាលមួយចាប់ផ្តើមជាមួយនឹងសកម្មភាពកៀគរធនធានក្នុងស្រុកដោយ ចាប់ផ្តើមដំបូងក្នុងទ្រង់ទ្រាយតូច។ គន្លឹះនៃភាពជោគជ័យរបស់ពួកគេគឺបទបង្ហាញផ្ទាល់ខ្លួនរបស់សមាគមដែលពួកគេកំពុងកៀគរធនធាន។ ស្ទើរតែគ្រប់អ្នកអាជីវកម្មបុរស/ស្ត្រីត្រូវបានជ្រើសរើស ឲ្យខិតជិតបំណងរបស់ពួកគេក្នុងការចូលរួម ទាំងផ្នែកហិរញ្ញវត្ថុ ឬស្ម័គចិត្ត។ តែពេលរសៀលក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលមានការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនមនុស្សដែលបានចូលរួមក្នុងរយៈពេលជាច្រើនឆ្នាំ។

Details

Objectives
ការកៀគរធនធានដើម្បីលើកកម្ពស់សកម្មភាព ជាយុទ្ធសាស្ត្រនៃការលើកកម្ពស់សិទ្ធកុមារ និងមនុស្សពេញវ័យដើម្បីពង្រឹងក្រុមយុវជននៅ São Miguel do Gostoso (state of Rio Grande do Norte)

Targeted donors
អ្នកអាជីវកម្មក្នុងតំបន់ ភាគច្រើនជាម្ចាស់ហាង និងម្ចាស់សណ្ឋាគារ

Results

Cost/benefitNational currency (R§)Euro
Total amount raised01,177
(-) Total amount invested00
Net amount raised01,177

Accounting details
ប្រាក់ចំណូលៈ
ភ្ញៀវនៃតែពេលរសៀល ៨៥៤
១៩ ម្ចាស់ហាង ៣២២.៥០

Description of preparatory work
សកម្មភាពពីផ្ទះមួយទៅផ្ទះមួយ៖ ការប្រជុំត្រៀមមួយដើម្បីចុះបញ្ចីហាងសណ្ឋាគារ និងម្ចាស់ជំនួយសក្តានុពលផ្សេងៗទៀត។
តែពេលរសៀល៖ ជំហានដំបូងគឺទទួលបានការគាំទ្រដើម្បីលើកម្ពស់ព្រឹត្តិការណ៍នេះសិន។ បទបង្ហាញរបស់សមាគមត្រូវបានធ្វើឡើងនៅសណ្ឋាគារ pousada ដែលត្រូវបានគេសរសើរពេញចិត្តចំពោះការងារនេះហើយបានយល់ព្រមផ្តល់ជូនទីតាំង អាហារសម្រន់ និងបុគ្គលិកដោយឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍។
បន្ទាប់មក លិខិតអញ្ចើញត្រូវបានបោះពុម្ពហើយ ក្រុមបានចាប់ផ្តើមប្រមូលអ្នកចូលរួមដែលមានសក្តានុពល

Description of implementation
សកម្មភាពពីទ្វាមួយទៅទ្វាមួយ៖ នេះបានចំណាយពេល ៥ សប្តាហ៍សម្រាប់អាជីវកម្មខ្នាតតូចចំនួន ២០នៅក្នុងតំបន់ទីប្រជុំជននៃទីក្រុងត្រូវបានមកទស្សនា ១៩ត្រូវបានធ្វើការបរិច្ចាក(ចំនួនអថេរ)។រាល់ដំណើរទស្សនកិច្ចរួមមានការបង្ហាញរបស់សមាគម និងគម្រោង។ប្រជាជនត្រូវបានគេជូនដំណឹង CESE នឹងផ្តល់អំណោយទ្វេដងដែលពួកគេបានធ្វើ។ ខិត្តបិណ្ណ និងលិខិតអញ្ជើញសម្រាប់តែពេលរសៀលដែលមានព័ត៌មានទូទៅ និងគេហទំព័ររបស់សមាគមត្រូវបានចែកចាយ។
តែពេលរសៀលៈ បទបង្ហាញអំពីសមាគមត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍នេះ។ ទីមួយការពិព័ណ៌នាសង្ខេបនៃការងាររបស់សមាគមនិងគម្រោងជាក់លាក់ត្រូវបានធ្វើឡើង។ បន្ទាប់មកមនុស្សត្រូវបានគេធ្វើឲ្យមានអារម្មណ៍ថាពួកគេអាចជួយបានតាមរយៈការបរិច្ចាកនេះ។

Plans to repeat the action
តែពេលរសៀលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ

Read moreBack to overview