×
×
×
×
×
×
×
×
Next

Mobilising support example:
ជំងឺកូវីដ-១៩៖ ការផ្សារភ្ជាប់សិស្សនិស្សិតទៅនឹងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល

និងអ្នកស្ម័គ្រចិត្តកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង
ការណែនាំដល់អ្នកស្ម័គ្រចិត្តនូវកិច្ចការដែលត្រូវបំពេញ
អ្នកស្ម័គ្រចិត្តជួយក្នុងការបំពេញទម្រង់បែបបទសំខាន់ៗ
Organisationសាកធី
CountrySri Lanka
Typeអង្គការក្រៅរដ្ឋាភិបាល
TopicHealth

Summary

សាក់ធីជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការនៅស្រុកទ្រីនកូម៉ាលី បានធ្វើការផ្សារភ្ជាប់ក្រសួងសុខាភិបាល ជាមួយនឹងសិស្សនិស្សិតមួយចំនួនដោយជោគជ័យ ក្រោមមូលហេតុដែលពួកគេមិនអាចធ្វើការងារ ឬសិក្សារៀនសូត្របាន ព្រោះជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែពួកគេមានឆន្ទៈនៅក្នុងការធ្វើការស្ម័គ្រចិត្ត។ កាកបាទក្រហមបានផ្តល់ការបណ្តុះបណ្តាលដល់សិស្សនិស្សិត ដែលបន្ទាប់មក ពួកគេអាចជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាលបាន។



Problem analysis

ក្រសួងសុខាភិបាលមានការខ្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ ពួកគេត្រូវការបុគ្គលិកបន្ថែម ដើម្បីមើលថែអ្នកជំងឺកូវីដ-១៩ ហើយក៏ត្រូវត្រៀមក្នុងការរៀបចំ និងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ។ ក្រៅពីនេះ ក៏នៅមានកិច្ចការមួយចំនួនទៀត ដែលពួកគេកំពុងស្វែងរកអ្នកស្ម័គ្រចិត្តមកជួយដូចគ្នា។


ស្របពេលជាមួយគ្នានេះ យុវជនភាគច្រើនមិនអាចធ្វើការ ឬសិក្សារៀនសូត្របានទេ។ ពួកគេគ្រាន់តែនិយាយគ្នា និងលេងហ្គេមតែប៉ុណ្ណោះ។

Solution analysis

លោកស្រី ចាធូ ស្ថាបនិករបស់អង្គការសាក់ធី បានមើលឃើញឱកាសនេះជាការកៀរគរយុវជន សម្រាប់សកម្មភាពសង្គម។ បន្ទាប់ពី លោកស្រីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្ដីពីការកៀរគរការគាំទ្ររបស់ឆេងដឹហ្គេមអឹកាដឺមីរួចមក គាត់យល់ថា នេះគឺជាឱកាសល្អមួយ ក្នុងការប្រើប្រាស់ចំណេះដឹង ដែលគាត់ទើបទទួលបានយកមកអនុវត្ត។ គាត់បានទៅជួបយុវជន យុវនារី ដែលអសកម្ម ព្រមទាំងក្រសួងសុខាភិបាល និងចាប់ផ្ដើមធ្វើការផ្សារភ្ជាប់ពួកគេ រវាងគ្នា និងគ្នា។ ប៉ុន្តែ បញ្ហានោះគឺ ថាតើគួរធ្វើដូចម្តេចដើម្បីផ្តល់ការគាំទ្រ ក៏ដូចជាផ្នែកហិរញ្ញវត្ថុដល់អ្នកស្ម័គ្រចិត្តថ្មីទាំងនេះរបស់ក្រសួងសុខាភិបាល។ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ បានណែនាំលោកស្រីឱ្យទៅរកកាកបាទក្រហមក្នុងតំបន់។ បន្ទាប់ពីបានឮពីសំណើព្រាងរបស់គាត់ ពួកគេក៏សម្រេចចិត្តថាជួយលោកស្រី ចាធូ។ ទោះបីជាពួកគេមិនមានថវិកាច្រើនក៏ដោយចុះ ក៏កាកបាទក្រហមបានផ្តល់នូវការបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃដល់អ្នកស្ម័គ្រចិត្ត និងផ្តល់ជាលិខិតលម្អិតពីការងាររបស់ខ្លួន ដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីបាន ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ដែលវាជាការពិបាកសម្រាប់មនុស្សដទៃ ។

កាតព្វកិច្ចរបស់ពួកគេគឺការរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង។ ពួកគេត្រូវស្វែងរកមនុស្សអាយុចាប់ពី ៦០ ឆ្នាំឡើង ដែលនឹងត្រូវមកចាក់វ៉ាក់សាំង ហើយរៀបចំធ្វើបញ្ជីឈ្មោះផងដេរ។ ពួកគេបានរៀបចំអ្នកត្រៀមចាក់វ៉ាក់សាំងឱ្យបានរួចរាល់ ហើយបានជួយដល់អ្នកដែលមិនអាចអាន និងសរសេរបានក្នុងការបំពេញទម្រង់បែបបទចាំបាច់ ហើយបញ្ចូលវាទៅក្នុងប្រព័ន្ធទិន្នន័យ។

គ្រូបណ្ដុះបណ្ដាល់ម្នាក់នៃវគ្គឆេងដឹហ្គេមអឹកាដឺមី បានពន្យល់ពីរបៀបភ្ជាប់ LFR និង MS ជាមួយគ្នា ដោយសម្រេចបានយ៉ាងជោគជ័យ។

Stakeholder analysis

Read moreBack to overview