×
×
×
×
×
×
×
×
Next

Mobilising support example:
យុទ្ធនាការប្រឆាំងនឹងការកាប់ឈើគ្រញូង

ការកាប់ឈើគ្រញូងខុសច្បាប់
ការរៀបចំសម្រាប់ការតវ៉ារបស់ប្រជាជននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៩
បដាមួយ ដែលត្រូវបានប្រើក្នុងពេលធ្វើការតវ៉ា
Organisationអង្គការការផ្ដួចផ្ដើមសង្គមសម្រាប់អក្ខរកម្ម និងកម្មវិធីអភិវឌ្ឍន៍ (SILDEP)
CountryGhana
Typeប្រភេទ
TopicEnvironment

Summary

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការសហគមន៍ (CBOs) នៅក្នុងប្រទេសហ្គាណាបានប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ ក្នុងការកៀរគរការគាំទ្រឱ្យបានគ្រប់គ្រាន់ពីសមាជិកសហគមន៍ ដើម្បីបុព្វហេតុសង្គម។ ទោះបីជាមានបេសកកម្មផ្តោតលើមនុស្ស​ជាតិក៏ដោយ ក៏ភាពមន្ទិលសង្ស័យពីសំណាក់សមាជិកសហគមន៍ទៅលើ CBOs នៅក្នុងប្រទេស គឺនៅមានច្រើនលើសលប់នៅឡើយ។ ជាភ័ព្វសំណាងល្អ SILDEP អាចជំនះឧបសគ្គទាំងនេះបាន។ នៅឆ្នាំ ២០១៩ អង្គការនេះបានប្រមូលផ្តុំប្រជាជននៅទីក្រុង Tumu ដែលជាទីក្រុងតូចមួយនៅតំបន់ភាគខាងលិចនៃប្រទេសហ្គាណា ដើម្បីរៃអង្គាសថវិកាប្រមាណ ៦៩០០ ដុល្លារ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អ្នកតស៊ូមតិក្នុងការការពារបរិស្ថានរបស់ពួកគេ។ ប្រជាជនក្នុងទីក្រុង Tumu ជាច្រើននាក់បានចេញមុខ ដើម្បីអំពាវនាវឱ្យមានការផ្អាកប្រតិបត្តិការរោងចក្រឈើគ្រញូង ដែលសកម្មភាពទាំងនោះមានជះឥទ្ធិពលបំផ្លាញដល់ទីជម្រករបស់ពួកគេ។ ជាលទ្ធផល ការតស៊ូមតិ ដែលមានគោលដៅច្បាស់លាស់ជាសាធារណៈ ដែលបន្តបន្ទាប់មក ត្រូវបានធ្វើឡើងក្នុងកម្រិតនយោបាយតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិនោះ ហើយដឹកនាំដោយសហគមន៍នេះ បានធ្វើឱ្យសភាហ្គាណាបានដកហូតសិទ្ធិអនុញ្ញាតលើការធ្វើអាជីវកម្មឈើគ្រញូង ដោយជាលទ្ធផល វាបានហាមឃាត់ការកាប់ប្រមូល និងការនាំចេញនាំចូលនៃប្រភេទឈើប្រណីតនោះ។



Problem analysis

យោងតាមគេហទំព័រ forest-trends.org ឈើគ្រញូង គឺជាផលិតផលព្រៃឈើខុសច្បាប់ ដែលត្រូវបានគេធ្វើពាណិជ្ជកម្មច្រើនបំផុតនៅលើពិភពលោក ហើយក្នុងពេលបច្ចុប្បន្ន ឈើដែលសឹងតែជិតផុតពូជនេះមានតម្លៃខ្លាំង ដោយសារតែការប្រើប្រាស់វាជាគ្រឿងសង្ហារឹមតាមបែបប្រពៃណីរបស់ប្រទេសចិន។ នៅក្នុងប្រទេស និងសហគមន៍នៅអាហ្វ្រិកខាងលិច និងតំបន់ផ្សេងទៀតក្នុងពិភពលោក ដែលមានឈើគ្រញូងដុះនោះ កំពុងចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មជួញដូរខុសច្បាប់នៃឈើទាំងនេះ។ ដំណោះស្រាយក្នុងរយៈពេលយូរអង្វែង គឺត្រូវអនុវត្តច្បាប់ និងអនុម័តបទប្បញ្ញត្តិ ដើម្បីបញ្ឈប់ការធ្វើពាណិជ្ជកម្មឈើខុសច្បាប់។

Solution analysis

SILIDE បានប្រមូលផ្តុំសមាជិកសហគមន៍ ឱ្យទប់ទល់ទៅនឹងសកម្មភាពរោងចក្រកែច្នៃឈើឈើគ្រញូងនៅទីក្រុង Sissala ភាគខាងកើត។ សមាជិកសហគមន៍ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធដទៃទៀត បានធ្វើការប្រមូលផ្តុំគ្នាដោយស្ម័គ្រចិត្ត ហើយបានចេញមកធ្វើបាតុកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមាន។

Stakeholder analysis

Read moreBack to overview