×
×
×
×
×
×
×
×
បន្ទាប់

អំពី Change the Game Academy

តើគោលបំណងរបស់ Change the Game Academy គឺជាអ្វី?

Change the Game Academy មានគោលបំណងផ្លាស់ប្តូរ “ក្រមច្បាប់” នៃដំណើរការអភិវឌ្ឍ៖ ដោយអោយមានការផ្ទេរសិទ្ធអំណាចទៅកាន់សហគមន៍ និងការធ្វើឱ្យពួកគេបង្កើតអនាគតដោយខ្លួនឯង។ អង្គការសង្គមស៊ីវិលជាច្រើននៅ Global South ពឹងផ្អែកលើការ ផ្តល់មូលនិធិពីបរទេសដើម្បីធ្វើសកម្មភាពរបស់ពួកគេ ដែលជាហេតុដែលធ្វើឱ្យពួកគេងាយរងគ្រោះ និងធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យក្នុងការធ្វើសកម្មភាពដោយផ្អែកលើបរិបទ្នរបស់ម្ចាស់ជំនួយ។ Change the Game Academy (ស៊ីធីជីអេ) មានគោលបំណងបញ្ចប់ភាពពឹងផ្អែកនេះ ដោយគាំទ្រដល់អង្គការក្នុងតំបន់អោយមានស្វយ័តភាព ដើម្បីពង្រឹងសមត្ថភាពនៃការគៀរគរធនធានរបស់ពួកគេ។ ការបង្កើនធនធានក្នុងស្រុកមិនត្រឹមតែបង្កើននិរន្តរភាពហិរញ្ញវត្ថុ ប៉ុណ្ណោះទេ វាថែមទាំងបង្កើនការចូលរួមរបស់សហគមន៍ ភាពជាម្ចាស់ការលើមូលដ្ឋាន និងភាពស្របច្បាប់របស់អង្គការ ផងដែរ។ លើសពីនេះទៀតដោយសារអង្គការនានាដែលមាន មូលដ្ឋានគាំទ្រពីក្នុងសហគមន៍របស់ពួកគេស្រាប់ គឺមាន ភាពងាយស្រួលក្នុងការផ្តល់គណនេយ្យភាពទៅកាន់រដ្ឋាភិបាល របស់ពួកគេយើងក៏បណ្តុះបណ្តាលអង្គការនានាដើម្បីប្រមូលការគាំទ្រពីសំណាក់រដ្ឋាភិបាលផងដែរ។ Change the Game Academy ផ្តល់ជូននូវការសិក្សាតាមអ៊ីនធឺណែត វគ្គសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀន និងការបណ្តុះបណ្តាលដល់ បុគ្គលដោយផ្ទាល់ផងដែរ។

តើពួកយើងជានរណា?

Change the Game Academy ត្រូវបានផ្តួចផ្តើមដោយមូលនិធិ Wilde Ganzen និងសហការបង្កើតរួមគ្នាជាមួយ) មូលនិធិ CESE (ប្រទេសប្រេស៊ីល) មូលនិធិអភិវឌ្ឍសហគមន៍កេនយ៉ា (ប្រទេសកេនយ៉ា) និងមូលនិធិស្នាមញញឹម (ប្រទេសឥណ្ឌា) ។ សព្វថ្ងៃនេះ យើងមានដៃគូនៅក្នុងបណ្តាប្រទេសចំនួន ១៥ ដែលអនុវត្តកម្មវិធីនេះនិងពង្រឹងសមត្ថភាពទៅកាន់អ្នកផ្លាស់ប្តូរ សង្គមដើម្បីគៀរគរធនធានប្រកបដោយប្រសិទ្ធភាព និងកៀរគរ ទំរង់តាមរូបភាពផ្សេងៗនៃការគាំទ្រក្នុងស្រុក។

វគ្គសិក្សាតាមអ៊ីនធឺណិតស្តីពីការគាំទ្រជាលក្ខណះចល័ត ត្រូវបានចូលរួមឧបត្ថម្ភដោយក្រសួងការបរទេសប្រទេសហូឡង់ តាមរយៈ “ សម្ព័ន្ធនៃការចូលរួមរបស់ពលរដ្ឋ”។

តើអ្នកត្រូវចំណាយអស់ប៉ុន្មានក្នុងការចូលរៀនវគ្គសិក្សានេះ?

សម្ភារៈសិក្សាតាមអ៊ីនធឺណិតទាំងអស់គឺអ្នកអាចរកបាន ដោយមិនគិតថ្លៃ! ចូលប្រើវិបផតថលដោយចុះឈ្មោះដោយ ខ្លួនឯងនៅ ទីនេះ។ R បន្ទាប់ពីចុះឈ្មោះហើយអ្នកនឹងទទួលបានសិទ្ធិពេញលេញ រក្សាទុកលំហាត់ដែលអ្នកបានធ្វើរួច ហើយរៀនតាមកំរិតដែលអ្នកអាចធ្វើបាន។

វគ្គសិក្សាតាមអ៊ីនធឺណិត អាចប្រើប្រាស់បាននៅទូទាំង ពិភពលោក។ វគ្គសិក្សាក្នុងថ្នាក់រៀន ដែលត្រូវបានផ្តល់ជូន នៅក្នុងបណ្តាប្រទេសមួយចំនួនកំពុងកើនឡើង។ សូមអានបន្ថែមអំពីទីតាំងដែលវគ្គសិក្សានាពេលខាងមុខត្រូវបានគ្រោងទុកនៅក្នុងវ គ្គសិក្សានៅក្នុងថ្នាក់រៀន។

មូលនិធិ Wilde Ganzen គឺជាអង្គការក្រៅរដ្ឋាភិបាលរបស់ ប្រទេសហូឡង់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ ជាមួយបេសកកម្មកាត់បន្ថយភាពក្រីក្រ និងវិសមភាពតាមរយៈ គំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍។ មូលនិធិ Wilde Ganzen គាំទ្រដល់អង្គការដែលមានមូលដ្ឋាននៅសហគមន៍នៅ Global South​ និងដៃគូគៀរគរធនធានរបស់ពួកគេនៅ ប្រទេសហូឡង់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាន នូវអនាគតដ៏ល្អប្រសើរដែលជំរុញដោយជំនឿយ៉ាងមុតមាំថា សហគមន៍គួរតែមានការគ្រប់គ្រងយ៉ាងពេញលេញលើការអភិវឌ្ឍ របស់ខ្លួន។​