×
×
×
×
×
×
×
×
បន្ទាប់

អំពី Change the Game Academy

ហេតុអ្វីបានជាការគៀរគរធនធានក្នុងស្រុកវាមានសារៈសំខាន់?

ការគៀរគរធនធានក្នុងស្រុកដែលនៅក្នុងប្រទេសមាន ចំណូលទាប និងមធ្យមមានសារៈសំខាន់ណាស់ពីព្រោះវា៖

  • កាត់បន្ថយការពឹងផ្អែកទៅលើម្ចាស់ជំនួយបរទេស
  • កាត់បន្ថយការពឹងផ្អែកទៅលើរដ្ឋាភិបាលក្នុងស្រុក
  • បងា្ករហានិភ័យផ្នែកហិរញ្ញវត្ថុតាមរយៈការស្វែងរកប្រភព ចំណូលចម្រុះ
  • រួមចំណែកដល់និរន្តរភាពហិរញ្ញវត្ថុរបស់អង្គការមួយ
  • ផ្តល់នូវការធានាប្រសើរជាងមុនថាអាទិភាពរបស់សហគមន៍ មូលដ្ឋានត្រូវបានយកចិត្តទុកដាក់ខ្ពស់
  • រួមចំណែកដល់ការរួមបញ្ចូលនៅក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងភាពជាម្ចាស់ការ
  • ផ្តល់ភាពស្របច្បាប់ដល់អង្គការ តាមរយៈការគាំទ្រជាមូលដ្ឋាន ដែលខ្លាំងជាងមុន

តើមូលនិធិប្រភេទណាដែលនឹងត្រូវបានបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ?

មូលនិធិអាចត្រូវបានប្រមូលពីប្រភពផ្សេងៗគ្នាជាច្រើន ដូចជា សហគមន៍ក្រីក្រ អាជីវកម្មក្នុងស្រុក ម្ចាស់ជំនួយដែលនៅ វណ្ណៈកណ្តាល អាជ្ញាធរសាធារណៈ និងម្ចាស់មូលនិធិអន្តរជាតិ។ Change the Game Academy នឹងរៀបរាប់ពីការផ្តល់មូលនិធិ ដល់វិស័យឯកជន និងសាធារណៈដោយផ្តោតលើការកសាងការ ផ្តល់មូលនិធិដល់វិស័យឯកជនអោយដឹងពីរបៀបរបបទាំងនេះ។ វានឹងពង្រឹងសមត្ថភាពដល់ ក្រុមជួយខ្លួនឯង, អង្គការសហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលទៅរកប្រភពមូលនិធិក្នុងស្រុកដែលមានសក្តានុពល ទាំងអស់ដែលអាចជួយកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើ មូលនិធិអន្តរជាតិ។

តើអ្នកនឹងរៀនអ្វីខ្លះ?

បន្ទាប់ពីបញ្ចប់វគ្គសិក្សាចប់សព្វគ្រប់អំពីការគៀរគរធនធានក្នុង ស្រុក សិក្ខាកាមដែលចាប់ផ្តើមដោយគ្មានចំណេះដឹង ឬមាន​ចំណេះដឹងតិចតួចអំពីការគៀរគរធនធាននឹងបានរៀនពី របៀបគៀរគរធនធាននៅក្នុងសហគមន៍ផ្ទាល់របស់ពួកគេសម្រាប់គម្រោងក្នុងស្រុក។