×
×
×
×
×
×
×
×
បន្ទាប់

អំពី Change the Game Academy

អំពីពួកយើង

 

មូលនិធិ Wilde Ganzen, ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ ដែលធ្វើការគាំទ្រដល់ការខិតខំរបស់ប្រជាជន ក្នុងការទទួលបានអនាគតមួយ ដែលប្រសើរជាងមុន សម្រាប់សហគមន៍របស់ខ្លួន។ Wilde Ganzen គាំទ្រគម្រោងខ្នាតតូចជាច្រើន នៅក្នុងប្រទេសជាង ៦០ ។ Wilde Ganzen ក៏វិនិយោគនៅក្នុងការអភិវឌ្ឍ និងបង្កើនសមត្ថភាពអង្គការសហគមន៍ និងអង្គការសង្គមស៊ីវិល ក្នុងការរៃអង្គាសថវិកា និងកៀរគរការគាំទ្រសម្រាប់គម្រោង កម្មវិធី និងការផ្លាស់ប្តូរជារចនាសម្ព័ន្ធ ក្នុងរយៈពេលវែង។

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) មានបេសកកម្មក្នុងការបម្រើឱ្យលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមរយៈពេលវែង តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ក្នុងការធ្វើអន្តរកម្មជាមួយរដ្ឋាភិបាលរបស់ខ្លូន ដើម្បីការពារសិទ្ធិ និងផ្តល់ជូនតាមតម្រូវការរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ ២០០៣ មក API គឺជាស្ថាប័នពង្រឹងសមត្ថភាពតស៊ូមតិឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.apiinstitute.org ឬទាក់ទងទៅ៖ លោក ម៉ាន់ វ៉ាន់ផាន់និត vanpannit@apiinstitute.org

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) គឺជាអង្គការសមាជិកភាពឈានមុខគេមួយ ដែលមានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិចំនួន ១៧៥ ជាសមាជិក នៅក្នុងប្រទេសកម្ពុជា។ CCC បានដើរតួនាទីយ៉ាងលេចធ្លោចាប់ពីឆ្នាំ ១៩៩០ មកក្នុងនាមជាភ្នាក់ងារ ដែលអាចជួយសម្រួលដល់អង្គការសង្គមស៊ីវិលក្នុងការរួបរួមគ្នា ប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាពក្នុងការធ្វើការជាមួយគ្នា ដើម្បីទទួលបានអភិបាលកិច្ចល្អ ដែលបង្កើតជាបរិយាកាស និងនិរន្តរភាពដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ccc-cambodia.org ឬទាក់ទងទៅ៖ លោក នង នាថនរៈ neatnorak.nong@ccc-combodia.org

មូលនិធិ Smile គឺជាអង្គការអភិវឌ្ឍន៍កម្រិតជាតិមួយ ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់កុមារ និងគ្រួសាររបស់ពួកគេជាង ៤០០ ០០០ នាក់ជារៀងរាល់ឆ្នាំ តាមរយៈគម្រោងសុខុមាលភាពចំនួន ១៥៨ លើការអប់រំ ការថែទាំសុខភាព ជីវភាព និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី នៅក្នុងភូមិដាច់ស្រយាល និងតំបន់សំណង់អនាធិបតេយ្យជាង ៧០០ កន្លែងនៅទូទាំង ២៥ រដ្ឋនៃប្រទេសឥណ្ឌា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Sarita Pradhan sarita@smilefoundation.email

អស់រយៈពេលជាង ៤០ ឆ្នាំហើយដែល CESE បានចូលរួមនៅក្នុងការលើកតម្កើង ការការពារ និងការធានានូវសិទ្ធិ ក្នុងប្រទេសប្រេស៊ីល។ បង្កើតឡើងដោយព្រះវិហារគ្រិស្តិសាសនា CESE មានបេសកកម្មក្នុងការលើកកម្ពស់អង្គការសង្គមស៊ីវិល ចូលរួមក្នុងការតស៊ូ ដើម្បីការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលនឹងបង្កើតឲ្យមានជារចនាសម្ព័ន្ធ ដែលលទ្ធិប្រជាធិបតេយ្យអាចឈ្នះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Tarcilo Santana tarcilo@cese.org.br cesecomunica@cese.org.br

KCDF គឺជាអង្គការផ្តល់ជំនួយអភិវឌ្ឍន៍នៃប្រទេសកេនយ៉ា ដែលបង្កើតឡើង និងចុះបញ្ជីក្នុងឆ្នាំ ១៩៩៧ ជាមូលនិធិសាធារណៈ ដែលគាំទ្រសហគមន៍ក្នុងការផ្តួចផ្តើម និងជំរុញរបៀបវារៈអភិវឌ្ឍន៍របស់ពួកគេ ដោយការប្រមូល និងការបង្កើនធនធាន ព្រមទាំងការធានាឲ្យទទួលបាននូវសិទ្ធិមូលដ្ឋាន និងសេវារបស់ខ្លួន ពីសំណាក់អ្នកមានកាតព្វកិច្ច។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Caesar Ngule Caesar.Ngule@kcdf.or.ke

មជ្ឈមណ្ឌលជំនាញក្នុងការអភិវឌ្ឍ (DEC) គឺជាអង្គការសប្បុរសធម៌សម្រាប់ការរស់នៅក្នុងប្រទេសអេត្យូពី។ DEC គឺជាអង្គការផ្តោតលើកុមារ ដែលធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន រចនាសម្ព័ន្ធរដ្ឋាភិបាល អង្គការសហគមន៍ និងម្ចាស់ជំនួយ។ DEC មានកំណត់ត្រាល្អក្នុងការរចនា និងអនុវត្តដោយជោគជ័យនូវកម្មវិធីផ្តោតលើកុមារ ជាមួយនឹងគ្រូបង្វឹក និងអ្នកសម្របសម្រួលដែលមានបទពិសោធន៍ខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Abel Aniley abela@decethiopia.org

វេទិកាអង្គការមិនមែនរដ្ឋាភិបាលជាតិនៃប្រទេសអ៊ូហ្គង់ដា (UNNGOF) គឺជាវេទិកាជាតិ ដែលឯករាជ្យ និងមានបរិយាប័ន្នសម្រាប់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេស ដែលមានសមាជិកជាង ៦០០ នាក់ មកពីអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ អង្គការសហគមន៍ អង្គការអភិវឌ្ឍន៍ដោយស្ម័គ្រចិត្ត (VDOs) ក្រុមកសិករ សមាគមសហប្រតិបត្តិការ និងអង្គការប្រជាពលរដ្ឋដទៃទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Sarah Pacutho s.pacutho@ngoforum.or.ug

សមាគមរៃអង្គាសថវិកា Burkinabè (ABF) គឺជាអង្គការអភិវឌ្ឍន៍ ដែលមានឯកទេសក្នុងការកសាងសមត្ថភាពសមាគមសង្គមស៊ីវិល ដែលមានមូលដ្ឋានក្នុងសហគមន៍ ក្នុងការកៀរគរការគាំទ្រ និងធនធាន សម្រាប់គំនិតផ្តួចផ្តើមការអភិវឌ្ឍក្នុងមូលដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Omar Traoré omarabf@outlook.fr

FCS គឺជាអង្គការអភិវឌ្ឍន៍ឯករាជ្យនៃប្រទេសតង់ហ្សានី ដែលផ្តល់ជាជំនួយឥតសំណង និងសេវាកសាងសមត្ថភាពដល់អង្គការសង្គមស៊ីវិល ដែលមានមូលដ្ឋាននៅក្នុងប្រទេស។ FCS អាចធ្វើឱ្យប្រជាពលរដ្ឋក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការផ្លាស់ប្តូរក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចប្រជាធិបតេយ្យក្នុងប្រទេសតង់ហ្សានី ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងដើម្បីសម្រេចបាននូវគុណភាពជីវិត ដែលល្អប្រសើរសម្រាប់ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Nicholas Lekule nlekule@thefoundation.or.tz

បេសកកម្មរបស់WACSIគឺដើម្បីពង្រឹងសង្គមស៊ីវិលនៅអាហ្វ្រិកខាងលិច ឱ្យមានទំនួលខុសត្រូវ មានការសហការ ភាពជាតំណាង ភាពរឹងមាំ និងឥទ្ធិពល តាមរយៈការចែករំលែកចំណេះដឹង ការរៀនសូត្រ ការភ្ជាប់ទំនាក់ទំនង និងឥទ្ធិពល។ ការមានសន្តិភាព និងវិបុលភាពក្នុងអាហ្វ្រិកខាងលិច ដែលប្រជាជនរបស់ខ្លួនដឹកនាំឲ្យមានការអភិវឌ្ឍ។ WACSI មានមូលដ្ឋាននៅទីក្រុងអាក្រា ប្រទេសហ្គាណា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Leandre Banon byleandre@wacsi.org

The Institute for Monitoring Evaluation (TiME) នៅក្នុងប្រទេសស្រីលង្កាបានប្រមូលផ្តុំអ្នកជំនាញមកពីច្បាប់ផ្សេងៗដើម្បីផ្តល់សេវាកម្មសម្រាប់ស្ថាប័នរដ្ឋ និងសហគ្រាសសាជីវកម្ម អង្គការសង្គមស៊ីវិល និងសហគមន៍ដែលត្រូវការការវិភាគជំនាញកម្មវិធី និងការវាយតម្លៃលើសង្គម នយោបាយច្បាប់ និងសេដ្ឋកិច្ចដើម្បីធ្វើការអភិវឌ្ឍដោយសន្តិភាពនៅក្នុងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ mrs. Sheela Daskara sdaskara@gmail.com

សភានៃការកៀរគរសង្គម (ASM) កំពុងធ្វើការទាក់ទាញចំណាប់អារម្មណ៍ពីក្នុងចំណោមអ្នកពាក់ព័ន្ធផ្សេងៗគ្នា នៅថ្នាក់ស្រុក ថ្នាក់តំបន់ និងថ្នាក់ជាតិក្នុងប្រទេសស្រីលង្កា ដោយមានការបញ្ចុះបញ្ចូលឱ្យមានគោលនយោបាយមិត្តភាព និងការបង្កើតបណ្តាញតាមជនបទ សម្រាប់សកម្មភាពក្នុងមូលដ្ឋាន។ សភាក៏បាននឹងកំពុងជួយលើកកម្ពស់អង្គការសហគមន៍ ឆ្ពោះទៅរកចីរភាពតាមរយៈការអនុវត្តការបណ្តុះបណ្តាលស្តីពីការរៃអង្គាសថវិកាក្នុងមូលដ្ឋាន និងការកៀរគរការគាំទ្រ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ លោក Uyoob Alabdeen uyoob@yahoo.com

ICCO នេប៉ាល់ គឺជាការិយាល័យប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការ ICCO។ កិច្ចសហប្រតិបត្តិការ ICCO គឺជាអង្គការអន្តរជាតិមួយ ដែលមានបេសកកម្មក្នុងការបញ្ចប់ភាពក្រីក្រ និងអយុត្តិធម៌នាប៉ែកខាងត្បូងនៃពិភពលោក ក្នុងភាពជាដៃគូជាមួយមនុស្សដទៃជាអ្នកជំនួញ។ ទីស្នាក់ការកណ្តាលរបស់ពួកយើង មានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ ដែលមានការិយាល័យប្រចាំតំបន់ចំនួន ៥ និងតាមប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិក។ ICCO មានកំណត់ត្រាជាង ៥០ ឆ្នាំមកហើយ។ ពួកយើងផ្តោតលើវិស័យចំនួន ៤ ដូចជាការពង្រឹងអំណាចសេដ្ឋកិច្ច, សន្តិសុខស្បៀង និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព, អាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងជំនួយសង្គ្រោះបន្ទាន់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ លោក Saugat Gautam s.gautam@icco.nl

Sahakarmi Samaj ត្រូវបានគេទទួលស្គាល់ថា ជាអ្នកនាំមុខគេក្នុងវិធីសាស្រ្តដឹកនាំដំណើរការការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសនេប៉ាល់។ អង្គការនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងផ្នែកអភិវឌ្ឍសហគមន៍ ពោរពេញដោយបទពិសោធន៍។ បច្ចុប្បន្ននេះ វាកំពុងធ្វើការនៅក្នុងស្រុកចំនួន ៧ នៅប៉ែកកណ្តាល និងលាតសន្ធឹងដល់ប៉ែកខាងលិចនៃប្រទេសនេប៉ាល់ ក្នុងផ្នែកអភិបាលកិច្ចសហគមន៍ ការអភិវឌ្ឍអង្គការ និងការលើកកម្ពស់សិទ្ធិមនុស្ស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ លោកស្រី Puspanjali Malla malla.pushpanjali@gmail.com

មជ្ឈមណ្ឌលសហគមន៍នៃភាពជឿជាក់លើខ្លួនឯង (CSRC) គឺជាអង្គការក្រៅរដ្ឋាភិបាលជាតិមួយ ដែលមានបំណងក្នុងការលើកកម្ពស់បញ្ហាសិទ្ធិដីធ្លីនៅក្នុងប្រទេសនេប៉ាល់។ ជាងពីរទសវត្សកន្លះចុងក្រោយនេះ គេបានឃើញនូវការពិភាក្សាសាធារណៈជាបន្តបន្ទាប់ លើបញ្ហាដីធ្លី ការសាងសង់ និងការពង្រឹងសិទ្ធិដីធ្លី ដល់អង្គការដែលត្រូវបានគេដកហូតនៅទូទាំងប្រទេស ការបោះពុម្ពផ្សាយសម្ភារសិក្សាដ៏ពេញនិយមលើបញ្ហាដីធ្លី រួមជាមួយការងារតស៊ូមតិផ្សេងៗគ្នាជាច្រើនទៀត ដែលទាក់ទងនឹងសិទ្ធិដីធ្លី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ លោក Kumar Thapa kumar@csrcnepal.org

Tewa ត្រូវរកឃើញ និងបង្កើតឡើងដោយ រីតា ថាប៉ា ក្នុងឆ្នាំ ១៩៩៥ ដែលមានគោលបំណងក្នុងការផ្តល់អំណាច ដល់ស្ត្រីនេប៉ាល់ ដោយជ្រើសយកទស្សនវិជ្ជានៃការធ្វើសប្បុរសធម៌ ក្នុងសហគមន៍មូលដ្ឋាន។ តាមរយៈការផ្តល់មូលនិធិ និងការអភិវឌ្ឍសមត្ថភាព Tewa គាំទ្រស្ត្រីក្នុងការរៀបចំ ការលើកឡើងជារួមពីសំឡេងរបស់ពួកគេ និងផ្លាស់ប្តូរគោលនយោបាយ ប្រព័ន្ធ បទដ្ឋាន និងការអនុវត្ត ដែលមានភាពរើសអើង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ លោកស្រី Upasana Shrestha upasana@tewa.org.np

Rhiza Babuyile គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលកំពុងអភិវឌ្ឍ និងធ្វើឱ្យសហគមន៍តាមក្រុង ដែលជួបការលំបាកជាច្រើនឆ្នាំ បានប្រសើរឡើងតាមរយៈវិធីសាស្រ្តរួម ដែលមានដូចជា ការថែទាំសុខភាព ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍសហគ្រាស និងការអភិវឌ្ឍកុមារតូច។ កម្មវិធីរបស់យើងបានជួយក្នុងការលុបបំបាត់គម្លាតនៃវិសមភាព ភាពក្រីក្រខ្លាំង និងជួយអ្នកទទួលផល ឱ្យរក្សាបាននូវនិរន្តរភាពដោយខ្លួនឯង និងឯករាជ្យភាព។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ Sekga Lethiba sekga@r-b.org.za

ដៃគូផ្សេងទៀតនៃ Change the Game Academy

សាកលវិទ្យាល័យ NCOI ផ្នែកវិទ្យាសាស្ត្រអនុវត្តផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រជំនាញ និងថ្នាក់អនុបណ្ឌិតប្រកបដោយវិជ្ជាជីវៈ ក្នុងទម្រង់នៃការសិក្សាលាយបញ្ចូលគ្នា។ Change the Game Academy និងសាកលវិទ្យាល័យ NCOI ផ្នែកវិទ្យាសាស្ត្រអនុវត្តនៃប្រទេសហូឡង់ធ្វើការរួមគ្នា ដើម្បីចូលរួមចំណែកក្នុងនិរន្តរភាព ដោយផ្តល់ការអប់រំប្រកបដោយគុណភាព ដល់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនៅទូទាំងពិភពលោក។

CIVICUS គឺជាបណ្តាញសកលនៃអង្គការមិនមែនរដ្ឋាភិបាល ដែលផ្ដោតលើការលើកកម្ពស់សង្គមស៊ីវិល និងសកម្មភាពស៊ីវិល។ CIVICUS គឺជាដៃគូយុទ្ធសាស្រ្តរបស់ Change the Game Academy ហើយបានគាំទ្រដល់វគ្គសិក្សាតាមអនឡាញ ស្តីពីការកៀរគរគាំទ្រ។

សម្ព័ន្ធធនធាន ធ្វើការងារពាសពេញសកលលោក ដើម្បីពង្រឹងវិស័យនៃផលប៉ះពាល់សង្គម។ សម្ព័ន្ធធនធាន គឺជាដៃគូយុទ្ធសាស្រ្តរបស់ Change the Game Academy ហើយបានគាំទ្រដល់វគ្គសិក្សាតាមអនឡាញ ស្តីពីការរៃអង្គាសថវិកាក្នុងមូលដ្ឋាន។ សហគមន៍សកលនៃសម្ព័ន្ធធនធាន គឺជាចលនាសង្គមមួយ ដែលបង្កើតឡើងដោយ និងសម្រាប់ដល់អ្នកចង់ធ្វើការផ្លាស់ប្ដូរ និងអ្នករៃអង្គាសថវិកា។

នៅទូទាំងពិភពលោក Edukans បានបង្កើតជាឱកាស ដែលអនុញ្ញាតឱ្យកុមារ និងយុវជនក្នុងការកសាងអនាគតរបស់ពួកគេ ប្រកបដោយភាពជឿជាក់។ Edukans បានសហការក្នុងការបង្កើតមាតិកានៃវគ្គបណ្តុះបណ្តាលការកៀរគរការគាំទ្រ លើផ្នែកយេនឌ័រ។

Global Giving ធ្វើការផ្សារភ្ជាប់រវាងអង្គការមិនស្វែងរកប្រាក់ចំណេញ ម្ចាស់ជំនួយ និងក្រុមហ៊ុន មកពីស្ទើរតែគ្រប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោក និងជួយដល់អង្គការមិនស្វែងរកប្រាក់ចំណេញក្នុងស្រុក ក្នុងការទទួលបានមូលនិធិ ឧបករណ៍សម្ភារ ការបណ្តុះបណ្តាល និងការគាំទ្រ ដែលពួកគេត្រូវការ ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាពជាងមុន។ Global Giving បានបង្កើតជាកញ្ចប់ឧបករណ៍ជាច្រើន សម្រាប់ការផ្តល់មូលនិធិដោយឥតគិតថ្លៃ សម្រាប់អ្នកសិក្សារបស់យើងផងដែរ។

វគ្គបណ្តុះបណ្តាល និងប្រឹក្សាយោបល់ MDF មានបទពិសោធន៍ជាង ៣៥ ឆ្នាំមកហើយ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងដំបូន្មានក្នុងការគ្រប់គ្រង វាយតម្លៃ និងការគ្រប់គ្រងគម្រោងនៅទូទាំងពិភពលោក។ លក្ខន្តិកៈរបស់ MDF បានបង្កើត និងអនុវត្តក្នុងវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រៀន ស្តីពីការរៃអង្គាសថវិកាក្នុងមូលដ្ឋាន និងការកៀរគរការគាំទ្រ និងអភិវឌ្ឍមាតិកាវគ្គសិក្សាស្ដីពីការកៀរគរការគាំទ្រ តាមអនឡាញផងដែរ។ នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល មានលោកគ្រូ អ្នកគ្រូជាង ២០០ នាក់មកពីប្រទេសចំនួន ១០ ដែលនឹងមានសមត្ថភាព បង្កើតវគ្គសិក្សាទាំងនេះបានដោយខ្លួនឯង។

Podium គឺជាអ្នកជំនាញខាងទំនាក់ទំនងក្នុងវិស័យអប់រំ។ Podium បានបង្កើតវេទិការៀនតាមអនឡាញ សម្រាប់ Change the Game Academy ។

បណ្តាញ Atma គឺជាអ្នកពន្លឿនអង្គការក្រៅរដ្ឋាភិបាលក្នុងការអប់រំនៅប្រទេសឥណ្ឌា។ បណ្តាញអាម៉ាបានបង្កើតមាតិកានៃប្រអប់ឧបករណ៍ជាច្រើនសម្រាប់អ្នកសិក្សារបស់យើង។

ទីផ្ដល់ប្រឹក្សា Bloom បានបង្ហាញពីសក្តានុពលនៃប្រាក់ចំណេញសង្គម។ Bloom

Himmelblau ណែនាំ និងផ្សារភ្ជាប់រវាងអង្គការសង្គម និងអ្នកផ្តល់មូលនិធិ ដើម្បីបង្កើនឥទ្ធិពលក្នុងសង្គមរបស់ពួកគេ។ Himmelblau បានសហការក្នុងការបង្កើតមាតិកាវគ្គសិក្សាតាមអនឡាញ ស្ដីពីការរៃអង្គាសថវិកាក្នុងមូលដ្ឋាន។