×
×
×
×
×
×
×
×
បន្ទាប់

Local fundraising

អ្វីដែលអ្នកអាចរំពឹងទុក

វគ្គសិក្សាដែលអ្នកបានចូលមកនេះ មានច្រើនម៉ូឌុល។ ម៉ូឌុលនីមួយៗអាចធ្វើការសិក្សាដាច់ដោយឡែកពីគ្នា។ អ្នកអាចជ្រើសយកជម្រើសសិក្សាផ្សេងៗគ្នា ឬម៉ូឌុលណាមួយ ឬម៉ូឌុលមួយចំនួន។ វគ្គសិក្សាទីមួយដែលយើងយកមកជូនអ្នកនេះ មាន៩ម៉ូឌុល ដែលស្ដីអំពី ទិដ្ឋភាពផ្សេងៗដែលជាមូលដ្ឋានគ្រឹះនៃការកៀរគរធនធានក្នុងស្រុកនិងការធ្វើការប្រាស្រ័យទាក់ទង។ រយៈពេលសម្រាប់ធ្វើការសិក្សាម៉ូឌុលនីមួយៗប្រែប្រួលពី១/២ម៉ោងទៅ៨ម៉ោង។ ប្រព័ន្ធសិក្សាអនឡាញនឹងស្គាល់ដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នកបានបង្កើតគណនីនិងបំពេញឈ្មោះដើម្បីចូល។ ប្រសិនបើអ្នកមានសំណួរ អ្នកអាចផ្ញើរមកកាន់ info@changethegameacademy.org 

ចំណេះនិងជំនាញ

នៅចុងបញ្ចប់នៃវគ្គសិក្សា អ្នកនឹងទទួលបានចំណេះនិងជំនាញជាមូលដ្ឋានក្នុងការកៀរគរធនធាននៅក្នុងកម្រិតក្នុងស្រុក សម្រាប់គម្រោងរបស់អ្នក។ អ្នកនឹងអាចកំណត់បានអំពីធនធានដែលត្រូវការរបស់គម្រោងនិងធ្វើការថ្លឹងថ្លែងមើលពីម្ចាស់ជំនួយសក្ដដានុពលទាំងអស់។ អ្នកនឹងយល់អំពីមូលដ្ឋានគ្រឹះនៃការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព ហើយក៏នឹងអាចពង្រាងផែនការសកម្មភាពនិងថវិការសម្រាប់អនុវត្តសកម្មភាពកៀរគរធនធាន។ អ្នកនឹងយល់អំពីសារៈសំខាន់ក្នុងការកសាងទំនាក់ទំនងល្អជាមួយម្ចាស់ជំនួយទាំងអស់ ហើយអ្នកក៏នឹងអាចបង្ហាញសកម្មភាពសំខាន់ៗរបស់អ្នកប្រកបដោយភាពទាក់ទាញផងដែរ។

អ្នកទទួលបាន

វគ្គសិក្សានេះផ្ដល់ឲ្យអ្នកនូវឧបករណ៍ជាក់លាក់ដូចខាងក្រោម៖

  • ផែនការកៀរគរធនធានសម្រាប់គម្រោងមួយ
  • ផែនការសកម្មភាពនិងថវិការសម្រាប់អនុវត្តសកម្មភាពកៀរគរធនធាន
  • ព៌តមានសង្ខេបរបស់គម្រោង
  • បង្ហាញខ្លីតែទាក់ទាញ
  • ខិត្តប័ណ្ណអង្គការ
  • ផែនការចាត់ចែងទំនាក់ទំនងល្អជាមួយម្ចាស់ជំនួយ
  • ផែនការសម្រាប់ធ្វើការប្រាស្រ័យទាក់ទង
  • ។ល។ និង ។ល។

 



Creative Commons License
វគ្គសិក្សាតាមអនឡាញរៀបចំដោយ ឆេងដឺហ្គេម អឹកាដឺមី (Change the Game Academy) លើការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ការកៀរគរការគាំទ្រ កញ្ចប់ឧបករណ៍ ឧទារហរណ៍ និងមជ្ឈមណ្ឌលធនធាននៃមូលនិធិ Wilde Ganzen ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ Creative Commons Attribution-NonCommercial-ShareAlike 4.0 International License