×
×
×
×
×
×
×
×
បន្ទាប់

ឧទាហរណ៍ការរៃអង្គាសថវិកាក្នុងមូលដ្ឋាន
កម្មវិធីសំដែងហ្គីតានិងស៊ុប (ប្រេស៊ីល)

ចំណុចលក្ខណៈសំខាន់ៗ

បច្ចេកទេសកៀរគរធនធាន
ការចូលរួមចំណែករបស់សហគមន៍, ពិធី / ពិព័រណ៍, វិភាគទានស្ម័គ្រចិត្ត

ទីក្រុង/ជនបទ
ទីប្រជុំជន

លទ្ធផលជាថវិការសុទ្ធសាធ (€)
1,517

ផលត្រឡប់ពីការវិនិយោគ
15.8

រយះពេលវិនិយោគ
២ខែ

Guitar playing during the festival
The organisational committee
Guests enjoying the evening
អង្គភាពAssociação Beneficente e Cultural São Jerônimo
ប្រភេទអង្គការNGO
ភាពស័ក្តិសមមានបទពិសោធន៍បន្តិចបន្តួច
ប្រទេសប្រេស៊ីល
ត្រូវការថវិការដើម្បីចំណុចកែលម្អសម្រាប់កម្មវិធី ដែលផ្តល់ដោយស្ថាប័ន
រយៈពេលនៃសកម្មភាពថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១៣
កៀរគរធនធានដែលមិនមែនជាថវិការមាន
ប្រភេទនៃធនធានធនធានដែលមិនមែនជាថវិការផ្សេងៗ (អាហារនិងភេសជ្ជៈ) ផ្ដល់ដោយអាជីវករក្នុង ស្រុក។ ការចូលរួមវិភាគទានរបស់អ្នកទស្សនាព្រឹត្តិការណ៍នេះ
ក្រុមម្ចាស់ជំនួយសហគមន៍ក្នុងមូលដ្ឋាន; អាជីវកម្មខ្នាតតូច

សង្ខេប

សមាគមន៍ The Associação Beneficente e Cultural São Jerônimo ចង់លើកកម្ពស់សកម្មភាពរបស់ខ្លួននៅក្នុងសហគមន៍និងកៀរគរធនធានដើម្បីពង្រឹងបុព្វហេតុដែលពួកគេកំពុងធ្វើ។
កឹច្ចការនេះត្រុវការ អ្នកស្ម័គ្រចិត្ត១៥ នាក់សម្រាប់រយៈពេលពីរខែ ដើម្បីរៀបចំកម្មវិធីសំដែងហ្គីតានិងស៊ុប សម្រាប់សម្រេចគោលបំណងទាំងពីរនេះ។ នោះពិតជាជោគជ័យណាស់។ ក្រុមអ្នកអាជីវករក្នុងស្រុកបានចូលរួមផ្ដល់ជាអាហារនិងភេសជ្ជៈដោយឥតគិតថ្លៃ ហើយបានសំដែងអំណរគុណសម្រាប់ចំពោះកម្មវិធីនាពេលល្ងាចនោះ។
អ្នកចូលរួមទាំងអស់មានពេលវេលាសប្បាយនិងបានផ្តល់យោបល់ត្រឡប់ជាវិជ្ជមានបន្ទាប់ពីកម្មវិធី។ កម្មវិធីសំដែងហ្គីតានិងស៊ុប ឥឡូវនេះត្រូវបង្កើតបានជាផ្នែកមួយនៃសកម្មភាពប្រចាំឆ្នាំរបស់ Associação ។


គន្លឹះនិងមេរៀនដែលបានរៀន

ការទទួលបានការគាំទ្រពីបុគ្គលិកនិងសហគមន៍នៅក្នុងមូលដ្ឋានដែលជាទីតាំងរបស់អង្គការ គឺជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យនៃព្រឹត្តិការណ៍កៀរគរធនធាន

ត្រួតពិនិត្យដោយមូលនិធិ Wilde Ganzen

អាហារនិងតន្ត្រី៖ គឺជាសកម្មភាពកៀរគរធនធានមួយដែលតែងតែដំណើរការល្អ! ចំណុចខ្លាំងនៃព្រឹត្តិការណ៍នេះគឺការធានាបាននូវការទទួលបានធនធានមិនមែនជាថវិការយ៉ាងច្រើន ដែលជាកត្តាជួយឲ្យកាត់បន្ថយការចំណាយសម្រាប់រៀបចំព្រឹត្តិការណ៍ ឱ្យនៅទាបតាមដែលអាចធ្វើទៅបាន: ឧទាហរណ៍ ទីកន្លែងក៏ដូចជាអាហារត្រូវបានជួយឧបត្ថម្ភដោយក្រុមអាជីវករក្នុងស្រុក។ ចំណុចវិជ្ជមានផ្សេងទៀតនៃការរៀបចំព្រឹត្តិការណ៍ គឺការទទួលស្គាល់ម្ចាស់ឧបត្ថម្ភតាមរយៈការតាំងបង្ហាញនិមិត្តសញ្ញាឬឈ្មោះរបស់ពួកគេក្នុងអំឡុងពេលព្រឹត្តិការណ៍ និងប្រមូលព័ត៌មានទំនាក់ទំនងរបស់អ្នកផ្តល់ជំនួយថ្មី (សក្តានុពល) សម្រាប់សកម្មភាពនាពេលអនាគត។

ព័ត៌មានលម្អិត

គោលបំនង
កៀរគរធនធានសម្រាប់កែលំអបុព្វហេតុដែលផ្តល់ដោយស្ថាប័ន
ដើម្បីធ្វើឱ្យអង្គការកាន់តែមានគេស្គាល់នៅក្នុងទីក្រុងដែលមានមូលដ្ឋាន

ម្ចាស់ជំនួយគោលដៅ
សហគមន៍នៅក្នុងមូលដ្ឋាន
ទីក្រុងជាទូទៅ

លទ្ធផល

តម្លៃ/ចំណូលរូបិយប័ណ្ណជាតិ (R$)អឺរ៉ូ
សរុបចំនួនធនធានដែលកៀរគរបាន4,7541,613
(-) សរុបចំនួនធនធានដែលបានវិនិយោគ28396
សរុបចំនួនធនធានពិតដែលកៀរគរបាន (ចំណូល)4,4711,517

ការពណ៌នាអំពីការងារត្រៀម
ការស្នើសុំកន្លែងសម្រាប់ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង
ចរចាជាមួយក្រុមតន្រ្តីក្នុងស្រុកដើម្បីសម្តែងនៅក្នុងព្រឹត្តិការណ៍នេះ
ស្នើសុំការបរិច្ចាគ (អាហារនិងភេសជ្ជៈ) ពីអាជីវកម្មក្នុងស្រុក
ជ្រើសរើសអ្នកស្ម័គ្រចិត្ត
ផ្ញើលិខិតអញ្ជើញ

ការពិពណ៌នាអំពីការអនុវត្ត
អ្នកស្ម័គ្រចិត្តត្រូវបានគេប្រគល់ភារកិច្ចដូចជាចំអិនម្ហូបលាងចានឬតុបតែង
ភាពមើលឃើញត្រូវបានផ្តល់ទៅឱ្យអ្នកគាំទ្រដោយដាក់ស្លាកសញ្ញារបស់ពួកគេហើយអរគុណពួកគេ
នរណាម្នាក់ទទួលខុសត្រូវក្នុងការប្រមូលទំនាក់ទំនងដើម្បីតាមដាន

សកម្មភាពជាបន្ត៖ ការទទួលស្គាល់និងការថ្លែងអំណរគុណម្ចាស់ជំនួយ
អ្នកជំនួញក្នុងស្រុកដែលបានផ្ដល់ជំនួយជា អាហារនិងភេសជ្ជៈដោយឥតគិតថ្លៃ ត្រូវបានថ្លែងអំណរគុណនៅក្នុងព្រឹត្តិការណ៍នេះ ពត៌មានសម្រាប់ទំនាក់ទំនងរបស់ម្ចាស់ជំនួយសក្ដានុពលត្រូវបានប្រមូលទុក សម្រាប់ជាប្រយោជន៍ក្នុងការទាក់ទងនាពេលអនាគត

ផែនការធ្វើសកម្មភាពដដែលឡើងវិញ
កម្មវិធីសំដែងហ្គីតានិងស៊ុបត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ

អានបន្ថែមត្រឡប់ទៅទិដ្ឋភាពទូទៅ