×
×
×
×
×
×
×
×
បន្ទាប់

ឧទាហរណ៍ការរៃអង្គាសថវិកាក្នុងមូលដ្ឋាន
យុទ្ធនាការបង្កើនការយល់ដឹងអំពីអេដស៏ (HIV/AIDS)

ចំណុចលក្ខណៈសំខាន់ៗ

បច្ចេកទេសកៀរគរធនធាន
ការលក់/ដេញថ្លៃក្នុងពិព័រណ៍ ឬការប្រកួតប្រជែងសិល្បៈ, ការប្រារព្ធពិធីពិសេស ឬប្រចាំឆ្នាំ

ទីក្រុង/ជនបទ
ប្រទេស

លទ្ធផលជាថវិការសុទ្ធសាធ (€)
2,872

ផលត្រឡប់ពីការវិនិយោគ
6.4

រយះពេលវិនិយោគ
២០ថ្ងៃ

Banner of the AIDS Awareness Painting Competition
Participants are busy painting
1.000 students participated, 4.000 received the information about children who are deprived of education
អង្គភាពArunodaya Trust
ប្រភេទអង្គការNGO
ភាពស័ក្តិសមមានបទពិសោធន៍បន្តិចបន្តួច
ប្រទេសឥណ្ឌា
ត្រូវការថវិការដើម្បីUnderprivileged children
រយៈពេលនៃសកម្មភាព០១ ធ្នូ ២០១០
កៀរគរធនធានដែលមិនមែនជាថវិការមិនមាន
ប្រភេទនៃធនធានថ្លៃចុះឈ្មោះចូលរួមប្រកួតប្រជែង
ក្រុមម្ចាស់ជំនួយថ្លៃចុះឈ្មោះចូលរួមប្រកួតប្រជែង

សង្ខេប

ក្នុងឱកាសទិវាជំងឺអេដស៍ពិភពលោក ឆ្នាំ ២០១០ (Arunodaya Trust) បានរៀបចំការប្រកួតប្រជែងគូរគំនូរដ៏ធំមួយ ដោយយក HIV/AIDS ជាប្រធានបទ ។ មហាវិទ្យាល័យចំនួន ៣០០ នៅ Andhra Pradesh ត្រូវបានជួបទាក់ទង ជាលទ្ធផលមានប្រមាណជា ២០០ មហាវិទ្យាល័យបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគូរគំនូរនេះ។ សិស្សនិស្សិត មកពីសាលាល្អៗ (សរុបចំនួន ៤០០ នាក់) បានបង់ថ្លៃចុះឈ្មោះតម្លៃ ៥០០ Rs. / នាក់ ។ ដោយឡែកយុវជនដែលមកពីមហាវិទ្យាល័យសម្រាប់និស្សិតដែលមានជីវភាពខ្សត់ខ្សោយគឺបានចូលរួមដោយឥតបង់ថ្លៃ។ រង្វាន់ទាំងអស់មានចំនួន ៣ ដែលត្រូវចែកជូនអ្នកមានជ័យជំនះ។ និស្សិតសរុបទាំងអស់ចំនួន ៤០០០ នាក់ បានយល់ដឹងពីការងាររបស់ Arunodaya Trust ពោលគឺសម្រាប់កុមារក្រីក្រដែលបានបោះបង់ការសិក្សា។


គន្លឹះនិងមេរៀនដែលបានរៀន

1. របៀបទាក់ទងផ្សេងៗ និងធ្វើការជាមួយមហាវិទ្យាល័យ និងនាយកសាលាខុសៗគ្នា និងបញ្ចុះបញ្ចូលពួកគេឱ្យមានការអនុញ្ញាតឱ្យសិស្សរបស់ពួកគេបានចូលរួមក្នងព្រឹត្តិការណ៍នេះ។ លិខិតអញ្ជើញសម្រាប់សាលារៀន និងមហាវិទ្យាល័យទាំងអស់ ត្រូវបានផ្ញើជូនថ្នាក់គ្រប់គ្រង ហើយការយល់ព្រមត្រូវបានផ្តល់តាមរយៈការពិភាក្សាតាមទូរស័ព្ទ ឬ អ៊ីមែល។ សាលារៀននិងមហាវិទ្យាល័យសរុបចំនួន ៣០០ ត្រូវបានទាក់ទងនិងអញ្ជើញ។ ក្នុងនោះសាលារៀនប្រហែល ២០០ បានយល់ព្រម។
2.បណ្ដាញចែកចាយធនធានជាក្រុមយុវជនរបស់សហគមន៍ដែលមានកម្រិតមូលដ្ឋានខ្ពស់សម្រាប់ការកៀរគរធនធាននៅថ្នាក់មូលដ្ឋាន។

ត្រួតពិនិត្យដោយមូលនិធិ Wilde Ganzen

នេះគឺជាឧទាហរណ៍ដ៏ល្អនៃការកៀរគរធនធាននៅថ្ងៃពិសេសជាមួយនឹងប្រធានបទជាក់លាក់ ហើយភ្ជាប់ជាមួយការជំរុញការយល់ដឹងពីមូលហេតុនៃការចម្លងមេរោគអេដស៍ ឬ ជំងឺអេដស៍ ។ រៀបចំការប្រកួតប្រជែងគូរគំនូរ និងការចូលរួមរបស់សិស្សមកពីសាលាល្អៗ ព្រមទាំងសាលាដែលសូវមានកេរ្តិ៍ឈ្មោះ ជួយបង្កើតឲ្យមានការស្គាល់និងយល់ដឹងកាន់តែប្រសើរ។

ព័ត៌មានលម្អិត

គោលបំនង
ដើម្បីផ្សព្វផ្សាយការយល់ដឹងពីមេរោគអេដស៍ (HIV/ AIDS ) នៅទិវាជំងឺអេដស៍ពិភពលោក
ការចូលរួមពីសំណាក់សាលាទាំងអស់ក្នុងរដ្ឋ Andhra Pradesh ដើម្បីកៀរគរធនធានសម្រាប់ការអប់រំដល់ក្មេងក្រីក្រ ។ គោលដៅគឺរកធនធានឲ្យបាន ២៥០.០០០ Rs ។

ម្ចាស់ជំនួយគោលដៅ
សិស្ស និស្សិត និងគ្រូបង្រៀន

លទ្ធផល

តម្លៃ/ចំណូលរូបិយប័ណ្ណជាតិ (INR)អឺរ៉ូ
សរុបចំនួនធនធានដែលកៀរគរបាន200,0003,320
(-) សរុបចំនួនធនធានដែលបានវិនិយោគ27,000448
សរុបចំនួនធនធានពិតដែលកៀរគរបាន (ចំណូល)173,0002,872

ការពណ៌នាអំពីការងារត្រៀម
លិខិតអញ្ជើញចូលរួមពិព័រណ៍សិល្បៈក្រោមប្រធានបទជំងឺអេដស៍ (HIV/AIDS)
ផែនការរៀបចំ
ការជ្រើសរើសទីកន្លែង
ការជ្រើសរើសនិសិត្ស ឆ្នើម៣នាក់ ពីសាសាផ្សេងៗគ្នា
ការរៀបចំរង្វាន់ដោយមានសារបំផុសការយល់ដឹង និងគោលបំណងនៃពិព័រណ៍សិល្បៈសម្រាប់អ្នកឈ្នះ

ការពិពណ៌នាអំពីការអនុវត្ត
រៀបចំការប្រកួតប្រជែងសិល្បៈស្តីពី HIV/AIDS
សិស្សមកពីសាសាដែលបានជ្រើសរើស ត្រូវតែបង់ថ្លៃចុះឈ្មោះ ចំនួន៥០០ Rs។ ថ្លៃសេវានេះត្រូវប្រមូលពីនិស្សិតចំនួន ៤០០នាក់។ សិស្សមកពីសាលាសម្រាប់សិស្សក្រីក្រអាចចូលរួមដោយឥតបង់ថ្លៃ។
អ្នកជាប់លេខ១ ទទួលបានប្រាក់លើកទឹកចិត្ត ១០.០០០ Rs អ្នកជាប់ទី២ ទទួលបានប្រាក់លើកទឹកចិត្ត ៥០០០ Rs និងអ្នកជាប់លេខ ៣ ទទួលបានប្រាក់លើកទឹកចិត្ត ២០០០ Rs។
សិស្សនិស្សិតប្រមាណ ១.០០០ នាក់ បានចូលរួមយ៉ាងសកម្មនៅក្នុងការប្រកួតប្រជែងគូរគំនូរនេះ។

សកម្មភាពជាបន្ត៖ ការទទួលស្គាល់និងការថ្លែងអំណរគុណម្ចាស់ជំនួយ
បន្ទាប់មក សាលា និងមហាវិទ្យាល័យដែលបានចូលរួមទាំងអស់ ត្រូវបានថ្លែងអំណរគុណតាមរយៈ អ៊ីមែលចំពោះការចូលរួមនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់ការអប់រំដល់កុមារក្រីក្រដែលបាត់បង់ការសិក្សារ។

ផែនការធ្វើសកម្មភាពដដែលឡើងវិញ
កម្មវិធីការប្រកួតសិល្បៈលើកទី១នេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដូច្នេះ Arunodaya Trust សម្រេចចិត្តថានឹងរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដោយចាប់យកប្រធានបទផ្សេងៗគ្នា និងមានការចូលរួមពីសាលា និងមហាវិទ្យាល័យកាន់តែច្រើនថែមទៀត។

អានបន្ថែមត្រឡប់ទៅទិដ្ឋភាពទូទៅ