×
×
×
×
×
×
×
×
បន្ទាប់

ដំណើរផ្សងព្រេងនៃការដុតនំរបស់ Edumed Trust ក្នុងប្រទេសកេនយ៉ា

 

 

“ពួកយើងបានស្វែងរកវេទិកាឌីជីថល ដើម្បីគាំទ្រការងារ និងបន្តចូលរួមក្នុងសហគមន៍របស់យើង។ ដំណើរផ្សងព្រេងនៃការដុតនំ មានការប្រឡងសំខាន់ពីរគឺ “ដំណើរផ្សងព្រេងនៃផ្ទះធ្វើពីនំប៉័ងខ្ញី” ដែលផ្តោតលើកុមារ និង “រឿងរ៉ាវនៃការដុតនំរបស់ខ្ញុំ” ដែលផ្តោតលើអ្នកដុតនំជាយុវជន។ នេះជាសម្ដីរបស់លោកស្រី អេលីហ្សាប៊ែត វ៉ៃឈីងហ្កា ជាអ្នកសម្របសម្រួលផ្នែកទំនាក់ទំនង និងការចូលរួមនៃ Edumed Trust និងជាអតីតនិស្សិតនៃវគ្គឆេងដឹហ្គេមអឹកាដឺមី។

ការប្រកួតប្រជែងពីចម្ងាយនេះនឹងប្រមូលប្រាក់ពីអ្នកចូលរួម ដោយពួកគេនឹងទទួលបានអៀមពាក់ចម្អិនម្ហូបភ្ជាប់នឹងម៉ាកសញ្ញា របាំងមួក ការណែនាំ និងម្សៅនំមួយកញ្ចប់។ ម្សៅនេះត្រូវបានឧបត្ថម្ភដោយ Unga Limited ជាថ្នូរនឹងការដាក់ផលិតផលរបស់ខ្លួននៅក្នុងវីដេអូ និងរូបភាព ដែលត្រូវបានបង្កើតឡើង និងប្រើប្រាស់។ លោកស្រី វ៉ៃឈីងហ្កា ក៏បានចែករំលែកផងដែរថា ការនិយាយអំពីម្ចាស់ជំនួយនៅក្នុងបណ្ដាញសង្គម និងការផ្សព្វផ្សាយគឺជាវិធីមួយ ដែលក្រុមហ៊ុនអាចទទួលបានផលលាភពីការចូលរួមក្នុងព្រឹត្តិការណ៍នេះ។

អ្នកគាំទ្របានចុះឈ្មោះដើម្បីចូលរួម និងដុតនំក្នុងពេលតែមួយ ហើយក៏បានថតវីដេអូ និងរូបថត សម្រាប់ដាក់បញ្ជូនមកការប្រកួត។ ព្រឹត្តិការណ៍នេះរៃអង្គាសថវិកាបានគ្រប់គ្រាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋចំនួន ៥៣៥ គ្រួសារ ដើម្បីទទួលបានកន្ត្រកចំណីអាហារ។

ព្រឹត្តិការណ៍នេះបានផ្ដល់ជាឱកាស ដើម្បីចូលរួមជាមួយសហគមន៍ និងម្ចាស់ជំនួយរបស់យើង។ លើសពីនេះទៅទៀត វាក៏ជាវេទិកាមួយបង្ហាញពីទេពកោសល្យផងដែរ។ ក្មេងស្រីពីរនាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍និម្មិតធ្វើពីចម្ងាយនេះ ក៏ត្រូវបានបង្ហាញនៅក្នុងកម្មវិធីផ្សាយជាសាធារណៈរបស់ប្រទេសកេនយ៉ា (KBC) ថែមទៀតផង។ លោកស្រី វ៉ៃឈីងហ្កា បានបន្ថែមដូច្នោះ។

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ដំណើរផ្សេងព្រេងនៃការដុតនំ ក្រោយៗទៀត ដែលជាព្រឹត្តិការណ៍និម្មិតធ្វើពីចម្ងាយដូចគ្នា សូមទាក់ទងមកកាន់អាសយដ្ឋានអ៊ីមែល៖ info@cake-festival.com

អានរឿងជាច្រើនទៀតនៅទីនេះ!