×
×
×
×
×
×
×
×
បន្ទាប់

សេចក្តីថ្លែងអំពីឯកជនភាព

សេចក្តីថ្លែងអំពីឯកជនភាព និងសេចក្តីថ្លែងបដិសេដន៍

មូលនិធិ Wide Ganzen (ជាអ្នកផ្តួចផ្តើមបង្កើតឱ្យមាន Change the Game Academy) ធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួន និង ទិន្នន័យផ្សេងទៀត ស្របតាមបទបញ្ញត្តិច្បាប់ដែលត្រូវយក មកអនុវត្តតាម។ រាល់គំនិតដែលពាក់ព័ន្ធនឹងដំណើរការ ទិន្នន័យទាំងនេះត្រូវបានបង្កើតឡើងដាក់ក្នុងសេចក្តីថ្លែងអំពី ឯកជនភាពនេះ។

ការអនុវត្ត

សេចក្តីថ្លែងឯកអំពីជនភាពនេះអនុវត្តចំពោះដំណើរការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់តាមរយៈអ្នកចូលរួម ព្រឹត្តិប័ត្រព័ត៌មាន អ្នកដាក់ពាក្យស្នើសុំគម្រោង និងទំនាក់ទំនងអាជីវកម្មរបស់យើង (ទាំងអស់នេះហៅកាត់ថា: ទិន្នន័យផ្ទាល់ខ្លួន) ក៏ដូចជាទិន្នន័យដែលទទួលបានពីលោកអ្នក ដែលបានចូលមើលនិងប្រើប្រាស់គេហទំព័រ Changethegameacademy.org ។

ការរក្សាទិន្នន័យផ្ទាល់ខ្លួន

Wilde Ganzen គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនដោយមាន ការរក្សាការសម្ងាត់ និងការប្រុងប្រយ័ត្ន។ Wilde Ganzen ប្រមូលទិន្នន័យផ្ទាល់ខ្លួននៅពេលដែលអ្នកផ្ដល់ទិន្ន័យបានផ្ដល់ តាមរយះ (អ៊ិនធឺណេតនិងតាមវិធីផ្សេងទៀត) subscribe ព្រឹត្តិប័ត្រព័ត៌មាន (ចំពោះអ៊ីមែលរបស់អ្នកនិងទទួលយក នូវការផ្ញើអ៊ីម៉ែលត្រឡប់មកវិញ) ការចូលទស្សនាកម្មវិធីនិង សកម្មភាពមួយចំនួនរបស់ Wilde Ganzen ក៏ជាផ្នែកមួយក្នុង វគ្គសិក្សា​ និងចុះឈ្មោះក្នុងគម្រោងជាមួយ Wilde Ganzen។

គោលបំណងក្នុងការរក្សាទិន្នន័យទាំងនេះមានដូចខាងក្រោម៖

  • ការផ្ញើព្រឹត្តិប័ត្រព័ត៌មាន
  • ការផ្តួចផ្តើមគំនិតឯកជនផ្សេងៗ “ គម្រោង” សម្រាប់ការគៀរគរធនធាន
  • ការអនុលោមតាមតម្រូវការផ្នែកច្បាប់
  • ការដោះស្រាយបញ្ហា ជម្លោះ សំណួរ និងបណ្ដឹងនានា
  • ការបង្កើនប្រសិទ្ធភាពលើប្រតិបត្តិការរបស់គេហទំព័រ
  • ការវិភាគ និងកែលម្អលើសេវាកម្មមួយចំនួនរបស់យើង

Wilde Ganzen ប្រមូលទិន្នន័យដូចជាឈ្មោះរបស់អាជីវកម្ម អាសយដ្ឋាន លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីមែល និងទិន្នន័យ ដែលពាក់ព័ន្ធរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកភ្ជាប់ ទំនាក់ទំនងជាមួយយើង ឬលោកអ្នកចូលរួមក្នុងវគ្គសិក្សាណា មួយរបស់យើង ។

បន្ថែមលើទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកបានផ្តល់ឱ្យ Wilde Ganzen យើងអាចប្រមូល កត់ត្រា និងដំណើរការទិន្នន័យទាក់ទង នឹងការប្រើប្រាស់របស់លោកអ្នកនៅក្នុងគេហទំព័ររបស់យើងផងដែរ។ ទិន្នន័យនេះទាក់ទងនឹងឧបករណ៍ដែលលោកអ្នកប្រើប្រាស់ ដូចជា ការកំំណត់អត្តសញ្ញាណកម្មនៃឧបករណ៍ (​Device ID) ត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការនៃឧបករណ៍របស់លោកអ្នក កំណត់មុខងារ​ផ្សេងៗនៅលើឧបករណ៍ដែលលោកអ្នកប្រើសម្រាប់ចូលមើល Wilde Ganzen ក៏ដូចជាទិន្នន័យទាក់ទងនឹង ការប្រើប្រាស់គេហទំព័ររបស់យើង រួមបញ្ជូលទាំងពេលវេលា និងប្រធានបទដែលលោកអ្នកចូលមើល។ មួយវិញទៀតយើងក៏ប្រមូលព្រឹត្តិប័ត្រព័ត៌មានអ្នកចូលអាន ដោយប្រមូលចំនួនអ្នកចូលមើល និងអ្នកចុចចូលមើលក្នុង គេហទំព័ររបស់យើង។

វិធីដែលយើងរក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យ Wilde Ganzen និងបញ្ជាក់ទិន្នន័យផ្ទាល់ខ្លួនឬបញ្ចូលព័ត៌មានពីប្រភពខាងក្រៅផ្សេងៗ។

សិទ្ធិរបស់លោកអ្នក

យើងប្រើប្រាស់ទិន្នន័យរបស់លោកអ្នកក្នុងគោលបំណង និងមធ្យោបាយល្អក្នុងការជូនដំណឹងទៅកាន់លោកអ្នកអំពី សកម្មភាពរបស់យើងតាមរយៈការសរសេរតាមអ៊ីមែល ឬតាមរយៈទូរស័ព្ទ។ 

លោកអ្នកអាចស្នើសុំឱ្យយើងលុបចោលទិន្នន័យរបស់អ្នកចេញពីមូលដ្ឋានទិន្នន័យរបស់យើងបាន។ តែក្នុងករណីខ្លះយើងក៏មិន អាចបំពេញតាមសំណើរបស់អ្នកបានដែរ។ ឧទាហរណ៍ប្រសិនបើអ្នកធ្លាប់ការបរិច្ចាគដល់យើងកាលពីមុន ដោយយោងតាម Dutch Tax and Customs Administration តម្រូវឱ្យយើងរក្សាទុកកិច្ចព្រមព្រៀងនោះរយៈពេលប្រាំពីរឆ្នាំ។ លើសពីនេះប្រសិនបើលោកអ្នកស្នើថាសុំឱ្យយើងលែងមានលេខ ទំនាក់ទំនងរបស់លោកអ្នកលើព័ត៌មានទីផ្សារ យើងសូមរក្សា ឈ្មោះរបស់អ្នកទុក ដូច្នេះអ្នកនឹងត្រូវបានដកចេញពី ទំនាក់ទំនងជាយុទ្ធនាការនាពេលអនាគត។ ជាការពិតណាស់ ក្នុងករណីដែលយើងមិនអាចធ្វើតាមការស្នើសុំរបស់លោកអ្នក បាន យើងនឹងផ្តល់នូវហេតុផលជូនលោកអ្នកដោយសមរម្យ។

អ៊ីម៉ែល

ប្រសិនបើលោកអ្នកបានចុះឈ្មោះប្រើព្រឹត្តិប័ត្រព័ត៌មានឌីជីថល ព្រឹត្តិប័ត្រនីមួយៗមានតំណភ្ជាប់ដែលអ្នកអាចប្រើប្រាស់ដើម្បី បញ្ឈប់ការចូលអានបាន ។

តើ Wilde Ganzen ការពារទិន្នន័យឪ្យមានសុវត្តិភាព យ៉ាងដូចម្តេច?

Wilde Ganzen ចាត់វិធានការផ្ទាល់ វិធានការជាបច្ចេកទេស និង វិធានការរៀបចំដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ Wilde Ganzen ប្រើ Server យ៉ាងមានសុវត្ថិភាព មានតែអ្នកដែល ទទូលការអនុញ្ញាតតែប៉ុណ្ណោះដែលអាចចូលក្នុងទិន្នន័យបាន។ ទិន្នន័យណាមួយដែលអ្នកបញ្ចូលនៅលើប្រព័​ន្ធអនឡាញរបស់ យើងនឹងត្រូវបានកត់ត្រា រក្សាទុកប្រកបដោយសុវត្ថិភាព មុនពេលផ្ញើចេញទៅក្រៅ។ Wilde Ganzen ប្រើប្រាស់ជំនួយរបស់ ភាគីទីបីដើម្បីផ្តល់សេវាកម្មរបស់ខ្លួន។ ប្រសិនបើភាគីទីបីចូល រួមក្នុងដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃ សេវាកម្មត្រូវបានផ្តល់ឱ្យ ភាគីទីបីត្រូវមានសមត្ថភាពជា អ្នករក្សាប្រព័ន្ធដំណើរការ។ អ្នករក្សាប្រព័ន្ធដំណើរការរបស់យើង តម្រូវឱ្យការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយអ្នករក្សាប្រព័ន្ធដំណើរទាំងអស់ នៅពេលតម្រូវការទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់។

ខូឃីស៍(Cookies)

Wilde Ganzen ប្រើប្រាស់ ខូឃីស៍ដើម្បីធ្វើឱ្យគេហទំព័ររបស់ខ្លួន មានលក្ខណៈផ្ទាល់ខ្លួន និងធ្វើឱ្យគេហទំព័រទាំងនោះកាន់តែ មានភាពងាយស្រួលប្រើប្រាស់។ ខូឃីស៍ គឺជាឯកសារតូចមួយ ដែលត្រូវបានរក្សាទុកនៅ ( hard drive ) ដ្រាយវ៍ក្នុងកុំព្យូទ័រ របស់អ្នក។ ខូឃីស៍ដែលយើងប្រើនិងជម្រើសដែលអ្នកមាន នឹងត្រូវបានពិពណ៌នានៅខាងក្រោម

មុខងាររបស់ខូឃីស៍
មុខងាររបស់ខូកឃីស៍ធានាថាគេហទំព័ររបស់យើងដំណើរការ បានត្រឹមត្រូវ ឧទាហណ៍ដូចជាមុខងារលើទម្រង់ការបរិច្ចាគ។

ការវិភាគពីខូឃីស៍
Wilde Ganzen ប្រើមុខងារវិភាគហ្គូហ្គល (Google Analytics) ដើម្បីប្រមូលទិន្នន័យដូចជាកាលបរិច្ឆេទ និងពេលវេលាដែលមាន នរណាម្នាក់ចូលមើលវេបសាយ និងគេហទំព័ររបស់យើង។ យើងប្រើទិន្នន័យទាំងនេះដើម្បីកែលម្អគេហទំព័ររបស់យើង ដើម្បីប្រមូលផ្តុំស្ថិតិចរាចរណ៍នៃគេហទំព័រ (ដូចជាពេលវេលា ប្រចាំថ្ងៃ ឬថ្ងៃប្រចាំសប្តាហ៍ដែលជាពេលអ្នកប្រើប្រាស់ភាគច្រើន ចូលមកក្នុងវេបសាយនេះ) និងដើម្បីវាស់ស្ទង់កម្រិត ប្រជាប្រិយភាពនៃផ្នែកផ្សេងៗរបស់វេបសាយ។ Wilde Ganzen ប្រើតែទិន្នន័យសរុបសម្រាប់ការវាស់ស្ទង់ ហើយ Wilde Gazen មិនអាចតាមដានទិន្នន័យទាំងអស់នោះលើកុំព្យូទ័រ ឬរបស់បុគ្គលណាមួយឡើយ។

អ្នកអាចដំឡើង​ “Google Analytics Opt-out Browser Add-on”​ ដើម្បីការពារវេបសាយរបស់យើងពីការផ្ញើព័ត៌មានអំពីការចូល មើលរបស់លោកអ្នកនៅក្នុងមុខងារវិភាគហ្គូហ្គល (Google Analytics)

តើមានជាសំណួរទេ?

ប្រសិនបើលោកអ្នកមានសំណួរ ឬយោបល់ទាក់ទងនឹងសេចក្តី ថ្លែងអំពីឯកជនភាពរបស់ Wilde Ganzen សូមទាក់ទងតាមរយៈ Wilde Ganzen តាមអាស័ដ្ឋាន Piet Mondriaanlaan 14, 3812 GV Amersfoort លេខទូរស័ព្ទទំនាក់ទំនង៖ ០៣៣ ២០៤ ៥៥៥៥

ការផ្លាស់ប្តូររបស់សេចក្តីថ្លែងអំពីឯកជនភាព

Wilde Ganzen​ សូមរក្សាសិទ្ធដើម្បីធ្វើការផ្លាស់ប្តូរ សេចក្តីថ្លែងអំពីឯកជនភាពនេះ។ Wilde Ganzen ផ្តល់អនុសាសន៍ថាអ្នកគួរពិនិត្យមើលសេចក្តីថ្លែងអំពីឯជនភាពទាំងនេះជាប្រចាំដើម្បីឱ្យដឹងថាតើមានការផ្លាស់ប្តូរអ្វីខ្លះ។

ខែ មេសា ឆ្នាំ ២០២១