×
×
×
×
×
×
×
×
បន្ទាប់
មូលដ្ឋានគ្រឹះនៃការកៀរគរធនធានក្នុងស្រុក

រឿងរ៉ាវនៃការផ្លាស់ប្តូរ៖ ផលជះជាវិជ្ជមាននៃការកៀរគរធនធានក្នុងស្រុក


កុំទាន់ជឿពាក្យរបស់យើងនិយាយ៖ ចូរចាំស្តាប់អ្នកផ្សេងដែលស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលអ្នក និយាយវិញ! ម្ចាស់ជំនួយអន្ដរជាតិជាច្រើនកំពុងធ្វើការបិទបញ្ចប់គម្រោងផ្សេងៗរបស់ពួកគេ ហើយនេះនាំឲ្យមានការកើតឡើងនូវបញ្ហាប្រឈមនៃការកៀរគរធនធានក្នុងស្រុក។

“តាមរយៈវគ្គបណ្តុះបណ្តាលនេះ វាជួយខ្ញុំឱ្យមានគំនិតបង្កើតនូវការកៀរករធនធានដ៏ទូលំទូលាយដែលអាចសមស្របនឹងអង្គការណាមួយ មិនថាជាប្រភេទណា ពេលវេលា និងថវិកានោះទេ។ គោលគំនិតល្អបំផុតដែលខ្ញុំអាចរៀនពីលទ្ធភាពកំណត់អត្តសញ្ញាណសម្រាប់ការកៀរករធនធានក្នុងស្រុកបានធ្វើឱ្យខ្ញុំដឹងកាន់តែច្បាស់ពីសាវតា របស់ម្ចាស់ជំនួយនូវអ្វីដែលពួកគេត្រូវការពីយើង។ ម៉្យាងវិញទៀតខ្ញុំអាចធ្វើបច្ចុប្បន្នភាពក្នុងការទំនាក់ទំនងកាន់តែប្រសើរឡើង ធ្វើការរៀបចំផែនការ និងរៀបចំ ព្រឹត្តិការណ៍សម្រាប់សម្រាប់ការកៀរករធនធានក្នុងស្រុក។ អរគុណអ្នកខ្លាំងណាស់!”
លោក ស៊ឹម សុវណ្ណគីរី មន្ត្រីផ្នែកទំនាក់ទំនង (Voice of Love Cambodia)

Viviane-Hermida



“ខ្ញុំពិតជារីករាយក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ការកៀរករធនធានក្នុងស្រុក ជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ។ ខ្ញុំបានរៀនពីវិធីសាស្រ្តល្អ ៗ មួយចំនួនរបស់ ការកៀរករធនធានក្នុងស្រុក ហើយខ្ញុំបានស្គាល់គេហទំព័រមួយដែលមានឈ្មោះថា Change the Game Academy ដែលវាមានធនធានល្អ ៗ ជាច្រើនរបស់ ការកៀរករធនធានក្នុងស្រុក ដែលខ្ញុំអាចរៀនពីវា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលក៏ដូចជាស្គាល់គេហទំព័រដ៏អស្ចារ្យរបស់ Change the Game Academy ។ ខ្ញុំនឹងយកចំណេះដឹងនេះទៅអនុវត្តនៅអង្គការខ្ញុំនិងចែករំលែកជាមួយមិត្តរួមការងាររបស់ខ្ញុំ។ សូមអរគុណ”
អ្នកស្រី គង់ សីហា ប្រធានគ្រប់គ្រងប្រតិបត្តិការ Indochina Starfish Foundation

Viviane-Hermida




Keo Somalita, Camboo Project



“វគ្គបណ្តុះបណ្តាលនេះបានធ្វើឱ្យខ្ញុំមានឱកាសបានគិតពីសក្តានុពលនៅជុំវិញខ្លួន ជាជាងសម្លឹងមើលទៅឆ្ញាយ ពីជនជាតិដទៃ។ ប៉ុន្តែវគ្គនេះបានបង្រៀនឱ្យគៀងគរធនធាននៅកម្រិតមូលដ្ឋាន និងបង្កើនភាពជាម្ខាស់ក្នុងការចូលរួមអភិវឌ្ឍ។”
អ្នកស្រី ឃាង សុខឡេង ប្រធានគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ Heifer International Cambodia

Viviane-Hermida



“ក្នុងនាមខ្ញុំជាអ្នកចូលរួមជំនាន់ទី១ ខ្ញុំយល់ឃើញថា វគ្គវណ្តុះបណ្តាលកៀ”]រគរធនធានក្នុងស្រុកនេះ ពិតជាមានសារៈប្រយោជន៍ណាស់ក្នុងនាមយើងជាអ្នកដឹកនាំ និងជាអ្នកសរសេរគម្រោងពីព្រោះនៅក្នុង ការកៀរគរធនធានក្នុងស្រុក បានផ្តល់ឱ្យនូវ វេទិកាជាជំហានសំខាន់ៗដើម្បីធ្វើឱ្យយើងមានភាពងាយស្រួល និងចំណេញពេលវេលាដើម្បីយកមកអនុវត្តនៅក្នុងការងារដែលយើងសរសេរសំណើស្នើសុំ។ ហើយអ្វីដែលធ្វើឱ្យយើងមានការបែងចែក៖ អ្វីទៅជា ម្ចាស់ជំនួយជាបុគ្គល ម្ចាស់ជំនួយជាក្រុមហ៊ុន សម្រាប់ធ្វើជាសាវតាម្ចាស់ជំនួយ និងសម្រាប់ម្ចាស់ជំនួយដែលមានសក្តានុពលជាពិសេសនឹងដឹងពីរបៀបសរសេរឱ្យមានភាពទាក់ទាញសម្រាប់ការដាក់សំណើរ។ នេះជាអ្វីដែលធ្វើឱ្យមានចំណុចរួមនិងចំណុចប្រសព្វរវាងអ្នកស្នើសុំ និងអ្នកផ្តល់ឱ្យ។ ចំណុចមួយទៀតទាក់ទងនឹងយុទ្ធសាស្ត្រគៀរគរធនធាន ត្រូវកំណត់ប្រភេទ និងចំនួនដែលយើងត្រូវការ ប្រភពធនធានដែលយើងត្រូវស្វែងរក និងវិធីសាស្ត្រដែលយើងគៀរគរធនធាន អាចប្រើជាវីធីសាស្ត្រផ្សព្វផ្សាយ ប្រើជា ម៉ូដែលថ្មីផ្សេងៗដូចជា តាមរយៈការប្រគុំតន្រី្ត និងការអភិវឌ្ឍសមត្ថភាពខ្លួនឯង៕”
អ្នកស្រី ញាន ភួងម៉ាលី នាយកប្រតិបត្តិ Rachna Saterei organization

Viviane-Hermida



“វគ្គបណ្តុះបណ្តាលកៀរគរធនធានក្នុងស្រុក ពិតជាមានន័យ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំនិងស្ថាប័នរបស់ខ្ញុំ នូវចំណេះដឹងព្រមទាំងបង្កើនសមត្ថភាពនេះទៅអភិវឌ្ឍរបៀបធ្វើការត្រួតពិនិត្យនិងវាយតម្លៃផែនការយុត្តិសាស្ត្រ និងអោយមានយុត្តិវិធីក្នុងការបង្កើតឳកាសនូវបណ្តាញទំនាក់ទំនងជាមួយអង្គការផ្សេងៗទៀតព្រមទាំងជួយលើកកម្ពស់អោយការអនុវត្តថ្មីៗថែមទៀត។ នាងខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលបានបង្រៀនជំនាញទាំងអស់នេះមកដល់ខ្ញុំ និងជួយជម្រុញអោយខ្ញុំមានតម្លាភាពនិងបង្កើតទំនប់ចិត្តរវាងម្ចាស់ជំនួយ ដៃគូ និងអង្គការដ៏ទៃទៀត។ សូមអរគុណ!”
អ្នកស្រី សំ ចន្ទ្រ មន្ត្រីផ្នែកទំនាក់ទំនងប្រិយមិត្តអ្នកស្តាប់ អង្គការ សម្លេងនៃក្តីស្រលាញ់កម្ពុជា

Viviane-Hermida

កំណត់សំគាល់៖:នៅពេលអ្នកឃើញប៊ូតុងគាំទ្រដូចបង្ហាញខាងក្រោមនេះអ្នកអាចសួរសំនួរដើម្បីទទួលបានជំនួយក្នុងកំឡុងពេលវគ្គសិក្សា។ យើងនឹងឆ្លើយតបអ៊ីមែលរបស់អ្នកក្នុងរយៈពេលបួនថ្ងៃ។ ប៊ូតុងនេះក៏ជួយឱ្យយើងតាមដាននិងវាយតម្លៃលើឯកសារវគ្គសិក្សា ដើម្បីឲ្យយើងបន្តកែលម្អវាបាន។

Support