×
×
×
×
×
×
×
×
Próximo

Exemplo de arrecadação local:
Soccer tournament KM

Características principais

Método de captação de recursos
Mobilização de recursos com empresas, Evento esportivo

Rural/urbano
Urbano

Resultado líquido final (€)
0

ROI
0

Tempo investido
រយៈពេលពីបីខែ

Where and when does our team have to play?
The tournament lasts for two days
Everyone goes home with a (small) prize
OrganizaçãoFather Ray Foundation
Sitehttp://www.fr-ray.org/
Tipoអង្គការមិនមែនរដ្ឋាភិបាល
AdequaçãoLigeiramente experiente
PaísTailândia
Necessidade de arrecadaçãoការអប់រំរបស់កុមារ មូលនិធិ Father Ray ថែទាំសម្រាប់
Período de açãoខែវិច្ឆិកា
Doações em espécie arrecadadas
Tipos de doaçõesថ្លៃឈ្មួលពីក្រុមចូលរួម ឧបត្ថម្ភថវិកា
Tipos de doadoresក្រុមហ៊ុន

Resumo

បាល់ទាត់ គឺជាកីឡាមួយប្រភេទដែលដក់ជាប់នៅក្នុងប្រទេសថៃ។ ក្មេងប្រុសៗនឹងតែងលេងកីឡានេះពេលណាដែលពួកគេអាចលេងវាបាន។ ការប្រកួតបាល់ទាត់បានចាប់ផ្តើមជាការប្រកួតដ៏តួចមួយដែលរៀបចំឡើងដោយអាណិកជនសញ្ជាតិបារាំងម្នាក់ដែលរស់នៅក្នុង Pattaya ដើម្បីកៀគរធនធានសម្រាប់មូលនិធិ Father Ray ។ ទីបំផុតព្រឹត្តិការណ៍នេះបានវិវត្តទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដោយគិតថ្លៃឈ្មួលចូលរួម សម្រាប់ក្លឹបចូលរួមនិង ឧបត្ថម្ភប្រាក់ពីក្រុមហ៊ុន។ មូលនិធិ Father Ray គិតថ្លៃចូលរួម ៥០០ បាត្រសម្រាប់ក្រុមហ៊ុនទាំងអស់ដែលចូលនោះគឺជាចំនួនថវិការដ៏ច្រើនពីព្រោះចំនួនធម្មតាដែលចូលរួមគឺចន្លោះពី១០០-២០០បាត្រ។ ទោះបីយ៉ាងណាក៏ដូច ឥឡូវនេះមានក្រុមអាយុចំនួន ៤ ក្រុម (អាយុតិចជា ៩ ១១ ១៣ និង ១៥ ឆ្នាំ) មាន ១០ក្រុមនៅក្នុងមួយក្រុមនីមួយៗ។កីឡាករទាំងអស់ទទួលបានសម្ភារៈបាល់ទាត់ថ្មីៗ ដែលមានពណ៌ខុសៗគ្នាច្រើន។ ដោយសារមូលនិធិ Father Rayនេះ មានកន្លែងសម្រាប់រៀបចំការប្រកួតបាល់ទាត់រយៈពេលពីរថ្ងៃ ជាមួយក្រុមចំនួន ៤០ ពួកគេក៏ទទួលបានជំនួយពីក្រុមហ៊ុនក្នុងស្រុកមួយដែលមានឈ្មោះថា the Planet Football ដែលទីនោះមានទីលានទំហំធំល្មមដែលត្រូវបានបែងចែកជាទីលានតូចៗចំនួនបួនទីតាំង។ ដើម្បីជាថ្នូរមកវិញ the Planet Football ឡូហ្គូ តែងត្រូវបានបង្ហាញនៅទីកន្លែងណាក៏ដោយឲ្យតែអាចប្រារព្ធព្រឹត្តិការណ៍នេះបាន។


Dicas e lições aprendidas

១. ចំនួនសារមួយដើម្បីផ្សព្វផ្សាយដល់ទាំងអ្នកឧបត្ថម្ភ និងកីឡាករគឺថា ការប្រកួតត្រូវបានរៀបចំដើម្បីកៀគរធនធានសម្រាប់កុមារ និងសិស្សក្នុងការថែទាំមូលនិធិ Father Ray 
២.មិនមានអ្នកឧបត្ថម្ភធំដែលផ្តល់ប្រាក់ច្រើនទេ ព្រោះនឹងធ្វើឲ្យក្មេងៗភ័យខ្លាច។ មូលនិធិ Father Ray ចង់ឲ្យការប្រកួតប្រជែងក្លាយជាព្រឹត្តិការណ៍សហគមន៍ ដូច្នេះពឹងផ្នែកលើការចូលរួមចំណែករបស់អ្នកឧបត្ថម្ភតូចៗជាច្រើន។ជាថ្នូរតបវិញ ឡូហ្គូក្រុមហ៊ុនរបស់ពួកគេត្រូវបានបោះពុម្ពលើអាវ (ផ្នែកខាងមុខ ខាងក្រោយ និងដៃអាវ)
៣. នៅប្រទេសថៃ ពេលដែលមនុស្សចូលរួមចំណែក ក្នុងបុព្វហេតុមួយ ពួកគេស្រឡាញ់ការទទួលបានអ្វីមួយមកវិញ ថាតើវាជាអំណោយតូចតាច ជាសាធារណៈ។ ប្រតិទិនធ្វើឲ្យអំណោយដ៏អស្ចារ្យ ឬកាបូបដែលមានបរិមាណលើសពីមូលនិធិកសិដ្ឋានទៅទៀត

Revisão de Wilde Ganzen Foundation

បាល់ទាត់ពិតជាមានភាពល្បីល្បាញនៅប្រទេសថៃ។ តាមពិតវាមិនគួរឲ្យជឿទេថា មានក្លឹបបាល់ទាត់ប៉ុន្មាន នោះហើយជាមូលហេតុដែលការប្រកួតបាល់ទាត់គឺជាគំនិតដ៏ល្អ សម្រាប់ការកៀគរធនធាន។ មូលនិធិ Father Ray មើលឃើញថា រាល់ការចំណាយដែលពាក់ព័ន្ធផ្នែកកីឡាភាគច្រើនត្រូវបានឧបត្ថម្ភឲ្យ។ វាជាគោលនយោបាយរបស់ពួកគេក្នុងការទាក់ទាញអ្នកឧបត្ថម្ភតូចៗ ជាពិសេសអ្នកដែលទទួលបានការផ្សព្វផ្សាយជាសាធារណៈ លើអាវ ឬផ្ទាំងរូបភាព ឬនិមិត្តសញ្ញាតូច ឬការកោតសរសើរជាថ្នូរនឹងការចូលរួមចំណែករបស់ពួកគេ។ មូលនិធិ Father Ray យកឱកាសនេះដើម្បីឆ្លុះបញ្ចាំងពីការងាររបសខ្លួន និងពន្យល់ពីរបៀបដែលមូលនិធិ ពួកគេបានកៀគរត្រូវបានប្រើប្រាស់។

Detalhes

Breve descrição da organização para que o dinheiro foi arrecadado
មូលនិធិ Father Ray នៅPattaya ប្រទេសថៃ បានថែទាំកុមារកំព្រា កុមារត្រូវបានរំលោភបំពាន និងកុមារមានពិការភាពចំនួន ៨៥០នាក់។ មូលនិធិ Father Ray ផ្តល់នូវផ្ទះ ការអប់រំ អាហារបំប៉ន អាហារជំនួយ វេជ្ជសាស្ត្រ ហើយឱកាសសម្រាប់កុមារ និងនិស្សិតទាំងនោះដើម្បីឈានដល់សក្តានុពលពេញលេញរបស់ពួកគេដើម្បីក្លាយជាសមាជិកដោយឯករាជ្យភាព និងមានតម្លៃនៅក្នុងសង្គម។ សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដែលអាចធ្វើទៅបានដោយសប្បុរសធម៌អ្នកគាំទ្រ និងអ្នកឧបត្ថម្ភរបស់មូលនិធិ។ មូលនិធិ Father Ray ត្រូវបានដាក់ឈ្មោះតាមឈ្មោះឪពុក Raymond Brenna ជាបូជាចារ្យជនជាតិអាមេរិកកាំងដែលបានរស់នៅ និងធ្វើការនៅប្រទេសថៃបន្ទាប់ពីការតែងតាំងរបស់គាត់រហូតដល់គាត់ទទួលមរណៈភាពក្នុងឆ្នាំ ២០០៣ ។ នៅ Pattaya គាត់បានក្លាយជា”ឪពុក” ក្មេងកំព្រារាប់សិបនាក់ កុមារដែលត្រូវបានគេព្រងើយកន្តើយ និងមនុស្សវ័យជំទង់ត្រូវបានគេរំលោភបំពាន ។ គាត់បានក្លាយជាវីរបុរសរបស់មនុស្សជាច្រើនដែលរស់នៅជាមួយនឹងពិការភាព ហើយគាត់បានផ្តល់ឲ្យពួកគេនូវការអប់រំ មួយនិងផ្តល់ទំនុកចិត្តដើម្បីផ្តល់ឲ្យកាសនិងសិទ្ធិឲ្យពួកគេខ្ពង់ខ្ពស់និងស្មើភាពគ្នានៅក្នុងសង្គម។

Breve descrição do projecto ou programa para que o dinheiro foi arrecadado
ការប្រកួតកីឡាបាល់ទាត់ប្រចាំឆ្នាំ ការកៀគរធនធានសម្រាប់ការងារមូលនិធិ Father Ray នៅ Pattaya, ប្រទេសថៃ។ទាំងនេះគឺជាកម្មវិធីដែលមូលនិធិត្រូវការសម្រាប់៖

    ១. ចាប់តាំងពីឆ្នាំ ១៩៨៤មក មានយុវជនវ័យចំណាស់ជាមួយនឹងពិការភាពជាង ២៥០០ នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ជនពិការ។ ពួកគេទទួលបាលជាមួយជំនាញនិងចំណេះដឹងដែលនឹងអនុញ្ញាតឲ្យពួកគេស្វែងរកការងារសមរម្យដែលពួកគេនឹងទទួលបានប្រាក់ឈ្មួលនិងសិទ្ធដូចគ្នានិងមិត្តរួមការងារដែលពួកគេមាន។
    ២.សាលា Pattaya Redemptoris សម្រាប់អ្នកពិការភ្នែក គឺជាសាលាមួយក្នុងចំណោមសាលាចំនួន១១ សម្រាប់កុមារពិការភ្នែកនៅក្នុងព្រះរាជាណាចក្រថៃ។ សាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៩ ដោយ Father Ray ដោយមានជំនួយពីលោកស្រី Aurora Sribuapan ជាបុគ្គលិកការងារសង្គមម្នាក់ដែលនាងពិការភ្នែក ហើយឥឡូវគាត់ជាប្រធានសាលានេះផ្ទាល់។
    ៣. ដោយមានទីតាំងស្ថិតនៅចម្ងាយច្រើនគីឡូម៉ែត្រពីមជ្ឈមណ្ឌលនៃ Pattaya ។ ផ្ទះរបស់ Father Ray ផ្តល់នូវជម្រកសុវត្ថិភាពដល់អតតីក្មេងនិងកុមារតាមចិញ្ចើមផ្លូវដែលបានរស់នៅក្នុងភាពក្រីក្រ រស់នៅជាមួយការព្រងើកន្តើយពីអ្នកដទៃ និងទទួលរងការរំលោភបំពាន។
    ៤. មជ្ឈមណ្ឌល Drop-In គឺជាកន្លែងស្នាក់នៅបណ្តោះអាសន្នដែលកុមារនិង យុវវ័យរស់នៅរហូតដល់មានកន្លែងស្នាក់នៅអចិន្ត្រៃយ៍សមរម្យជាងនេះ។
    ៥. បេសកកម្មនិងគោលបំណងរបស់ភូមិ Father Ray របស់ Children គឺផ្តល់ជូនក្មេងកំព្រាត្រូវបានបោះបង់ចោល និងកុមារត្រូវបានគេព្រងើយកន្តើយ កុមារគ្មានផ្ទះសម្បែង និងត្រូវបានគេរំលោភបំពាន។ ផ្ទះដែលពួកគេរស់នៅគឺជាមួយ “បងប្អូនប្រុសស្រី” ក្រោមការឃ្លាំមើលពី “ម្តាយ” ដែលយកចិត្តទុកដាក់។
    ៦. រៀងរាល់ព្រឹកក្មេងៗជាងមួយរយនាក់មកពីតំបន់អនាធិបតេយ្យក្រីក្របំផុត នៃតំបន់ Pattaya បានមកដល់មជ្ឈមណ្ឌល ថែទាំ the Father Ray។ ក្មេងៗទាំងនោះរកឃើញបរិស្ថានដែលមានសុវត្ថិភាពក្នុងការចំណាយពេលវេលារបស់គេផ្តល់ឱកាសឲ្យឪពុកម្តាយ រកការងារធ្វើ។លើសពីនេះ ទៅទៀតកុមារគ្រប់រូបទទួលបានអាហារបំប៉ន ពីរពេលក្នុងមួយថ្ងៃ និងអាហារសម្រន់ជាច្រើនដោយសារតែគ្រួសារជាច្រើនមិនមានលទ្ធភាពផ្គត់ផ្គង់ស្ពៀងអាហារ ឬក៏គ្មានកន្លែងចំអិនអាហារ។
    ៧. មជ្ឈមណ្ឌលសម្រាប់កុមារដែលមានតម្រូវការពិសេសផ្តល់ការគាំទ្រដល់កុមារនិងគ្រួសារ។ឪពុកម្តាយនិងបងប្អូនត្រូវបានលើកទឹកចិត្តឲ្យចូលរួមវគ្គសិក្សាប្រចាំថ្ងៃផ្សេងៗគ្នាដើម្បីឲ្យពួកគេអាចរៀនសូត្របានល្អបំផុតក្នុងការទប់ទល់នឹងកុមារដែលមានតម្រូវការពិសេស។

Objetivos
១.ដើម្បីកៀគរធនធានសម្រាប់កម្មវិធីផ្សេងៗគ្នានៃមូលនិធិ the Father Ray
២. ដើម្បីជូនដំណឹងដល់កីឡាករបាល់ទាត់និងក្រុមហ៊ុនឧបត្ថម្ភជាច្រើនអំពីការងាររបស់ មូលនិធិ Father Ray

Doadores orientados
ក្រុមហ៊ុន

Resultados

Custo/benefícioMoneda nacional (Baht)Euro
Total arrecadado0
(-) Total investido00
Total líquido arrecadado00

Comentários dos resultados
ចំពោះម្ចាស់ដី នៅក្នុងករណី Planet Football ទទួលបានការផ្សព្វផ្សាយជាសាធារណៈតាមដែលអាចធ្វើទៅបានប៉ុន្តែក៏មានការទទួលខុសត្រូវផងដែរសម្រាប់ការរៀបចំដូចជាការរៀបចំកន្លែងដាក់អាហារសម្រន់ បង្គន់និងចំណត់ឡានជាដើម។

Descrição dos trabalhos preparatórios
១.ទំនាក់ទំនងជាមួយនឹងក្លឹបបាល់ទាត់ ដែលអាចនឹងចាប់អារម្មណ៍ នៅក្នុងការចូលរួម ក្នុងការប្រកួតប្រជែង
២. ទំនាក់ទំនងជាមួយនឹង Planet Football អំពីការប្រើប្រាស់ទីតាំងរបស់ពួកគេ
៣. ទំនាក់ទំនងជាមួយ អ្នកឧបត្ថម្ភ
៤. ការលក់ចេញនូវ ទីតាំង/កន្លែងតូវបានផ្សព្វផ្សាយលើពាណិជ្ជកម្មនៅជុំវីញដី
៥. ទិញសម្ភារៈបាល់ទាត់ និងពានបាល់ទាត់

Seguimento: Apreciação e reconhecimento do doador
មូលនិធិ The Father Ray ជឿថាវាជាការសំខាន់ដើម្បីចងចាំអ្នកដែលបានផ្តល់ឲ្យ ពួកគេនូវនិមិត្តរូបនៃការពេញចិត្ត វាមិនចាំបាច់មានអ្វីធំដុំនោះទេ៖ កូនសៀវភៅស្តីការការងារនៃមូលនិធិ ប្រតិទិន ផ្លែឈើខ្លះពីកសិដ្ឋាន ហើយអ្នកឧបត្ថម្ភទទួលបានវិញ្ញាបនបត្រនៃការកោតសរសើរ។

Planos para repetir a ação
ការប្រកួតបាល់ទាត់ជា ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ

Leia maisVoltar à lista de exemplos