Summary
Mera Parivar ដំបូងឡើយបានបង្កើតនូវគោលបំណងដែលពួកគេចង់សម្រេចបានជាមួយនឹងសកម្មភាពរបស់ខ្លួនហើយបន្ទាប់មកបានសម្រេចចិត្តថាតើក្រុមហ៊ុនមួយណាដែលសាកសមបំផុតដើម្បីខិតទៅក្បែរ។ ពួកគេបានទាក់ទងក្រុមហ៊ុនជាច្រើនតាមយៈទូរស័ព្ទ និងគ្រប់គ្រងរៀបចំពេលវេលាសម្រាប់ការប្រជុំមួយ។ ដើម្បីរៀបចំការប្រជុំបាន ព័ត៌មានត្រូវបានផ្លាស់ប្តូរតាមរយៈសារអេឡិចត្រូនិច (Email)។ ក្នុងកំឡុងពេលប្រជុំ នាយកគ្រប់គ្រងមានសំណួរជាច្រើនដែលត្រូវសួរ ប៉ុន្តែ Mera Parivar បានរៀបចំយ៉ាងល្អនិងអាចឆ្លើយសំណួរទាំងនោះបានទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំចប់សព្វគ្រប់់ នាយកប្រតិបត្តិជាន់ខ្ពស់បានទៅមជ្ឍមណ្ឌល Ashok Vihar , Gurgaon ដើម្បីទៅស្គាល់មជ្ឈមណ្ឌលនោះឲ្យកាន់តែច្បាស់ ដូចជានិយាយជាមួយយុវជន និងកុមារអំពីបញ្ហាប្រឈមនិងការលំបាករបស់ពួកគេ និងលើកទឹកចិត្តឲ្យពួកគេតែងខិតខំបន្តការសិក្សា។ ក្រុមហ៊ុន Daffodils Software ក៏បានផ្តល់ថវិកាចំនួន ៣០០.០០០ IRN សម្រាប់កម្មវិធីយុវជនសម្រាប់ប្រើប្រាស់ថ្លៃជួល និងការចំណាយលើរចនាសម្ព័ន្ធផ្សេងៗដែរ។
Tips and lessons learned
១. អ្នកចាំបាច់ធ្វើបទបង្ហាញខ្លីដែលមើលទៅគួរឲ្យទាក់ទាញនៃអង្គការរបស់អ្នក (PowerPoint).
៣. អ្នកគួរតែសង្កត់ធ្ងន់លើគោលដៅរយៈពេលវែង និងអាកប្បកិរិយាបែបលទ្ធផលតម្រង់ទិសរបស់អ្នក
Review by Wilde Ganzen Foundation
សេចក្តីសង្ខេបនេះបង្ហាញឲ្យឃើញពីអ្វីគ្រប់យ៉ាងដែលមានភាពសំខាន់នៅក្នុងសកម្មភាពដែលអ្នកបានកំពុងអនុវត្ត។ ដំបូងអ្នកត្រូវសម្រេចចិត្តលើកម្មវត្ថុរបស់អ្នក បន្ទាប់មកស្វែងរកក្រុមហ៊ុនណាដែលត្រូវនឹងកម្មវត្ដុទាំងនោះ ហើយ បង្ហាញករណីរបស់អ្នកដោយផ្ទាល់និងរៀបចំខ្លួនឲ្យបានល្អជាមុន។ រក្សាទុកព័ត៌មានដែលទាក់ទងអំពីការងាររបស់អ្នក ហើយអញ្ជើញក្រុមហ៊ុនទាំងនោះឲ្យមកទស្សនកិច្ចស្ថាប័នរបស់អ្នក ដើម្បីបង្កើតចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្តរវាងអ្នកនិងពួកគេ។
Details
Short description of the organisation the funds were raised for
Mera Parivar ទទួលស្គាល់ទាំងស្រុងថាការធ្វើសកម្មភាពតាមរយៈការធ្វើសមាហរណកម្មយុវជនគឺមានសារៈសំខាន់ជាងពេលបច្ចុប្បន្នទៅទៀត ដោយឡែកប្រទេសឥណ្ឌាមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកដែលក្នុងនោះភាគច្រើនគឺសុទ្ធតែជាយុវជន។អង្គការមិនមែនរដ្ឋាភិបាលរបស់យើងធ្វើការដើម្បីបំពេញតម្រូវការនិងសេចក្តីប្រាថ្នារបស់យុវជនដែលនឹងកំណត់អនាគតរួមគ្នាតែមួយ។ គោលបំណងគឺដើម្បីផ្លាស់ប្តូរជីវិតយុវជនជាច្រើននាក់ និងជួយឲ្យពួកគេក្លាយជាសហគ្រិន ដូច្នេះចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឥណ្ឌា។ការធ្វើអន្តរាគមន៍របស់ Mera Parivar
គឺផ្តោតលើយុវជនដែលបានធ្វើចំណាកស្រុកពីភូមិមួយទៅកាន់ទីក្រុងក្នុងក្តីសង្ឍឹមថាស្វែងរកការងារល្អបានធ្វើ ហើយជាញឹកញាប់នោះយុវជនបានបោះបង់ការសិក្សារបស់ពួកគេទាំងមិនដឹងពីផលវិបាកដែលបង្កឲ្យមានគ្រោះថ្នាក់ឡើយ។ តាមរយៈការមិនដឹងពីឱកាសការងារដែលមានស្រាប់ទៀតសោត យុវជនរឹតតែត្រូវការការណែនាំ និងការប្រឹក្សាយោបល់ជាចាំបាច់ដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលនិងដើរខុសទិសដៅ ខណៈពេលដែលក្រុមគ្រួសាររបស់ពួកគេមិនទាន់ដឹងពីសារៈសំខាន់នៃការអប់រំរបស់យុវជនឬមិនបានគាំទ្រកម្មវិធីពង្រឹងអំណាចយុវជនរបស់ Mera Parivarឡើយ ដែលជួយយុវជននៅក្នុងសហគមន៍ឲ្យយល់ដឹងនិងទទួលបានឱកាសកាន់តែប្រសើរសម្រាប់អនាគតរបស់ពួកគេ។ ក្រៅពីការអភិវឌ្ឍអាជីពរបស់ពួកគេ យុវជនក៏ទទួលបានជំនាញពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមដែលធ្វើតាមការណែនាំ និងបណ្តុះបណ្តាលបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។
Short description of the project or programme the funds were raised for
Mera Parivar បានបើកមជ្ឍមណ្ឌលយុវជនចំនួនពីរនៅ Rajiv Nagar and Ashok Vihar (Gurgaon) ដែលផ្តល់នូវកម្មវិធីអភិវឌ្ឍបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងទូលំទូលាយ។ យុវជនអនុវត្តតាមថ្នាក់នីមួយៗដែលសិក្សារអំពី មូលដ្ឋានប្រើប្រាស់កុំព្យូទ័រ ការគ្រប់គ្រងលក់រាយ ការគ្រប់គ្រងការិយាល័យ ជាអ្នកណែនាំផ្នែកអាជីពការងារ ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្ស ការសម្ភាសន៍ដោយផ្ទាល់ និងការនិយាយជាភាសាអង់គ្លេសជាដើម។
Objectives
១. ដើម្បីឲ្យគេស្គាល់កម្មវិធីស្តីពីយុវជននៅ Gurgao ទៅកាន់សាជីវកម្មមួយ
៣. ដើម្បីបង្កើតឱកាសការងារសម្រាប់យុវជន
Targeted donors
នៅក្នុងឧទាហរណ៍នេះ Mera Parivar ផ្តោតគោលដៅទៅលើក្រុមហ៊ុនសាជីវកម្មនៅក្នុងឧស្សាហកម្មលក់រាយដែលមានភាពជាក់លាក់ នៅក្នុងវិស័យនៃដំណើរការអាជីវកម្មរបស់ខ្លួន (BPO) ។ BPO គឺជាការចុះកិច្ចសន្យានៃសកម្មភាពអាជីវកម្មបឋម និងបំពេញមុខងារជាអ្នកផ្គត់ផ្គង់ដល់ភាគីទី៣។
Results
Cost/benefit |
National currency (INR |
Euro |
Total amount raised |
0 |
4,000 |
(-) Total amount invested |
0 |
10 |
Net amount raised |
0 |
3,990 |
Result comments
Mera Parivar បានចំណាយពេលវេលាដើម្បីកសាងទំនុកចិត្តជាមួយក្រុមហ៊ុន តាមរយៈការលើកទឹកចិត្តខ្លួនឯងចំពោះលទ្ធផលដំបូង។
Description of preparatory work
១. ធ្វើបទបង្ហាញ PowerPoint ជូនក្រុមហ៊ុន
២. ការរៀបចំឯកសារច្បាប់ លំខិតលើកលែងពន្ធ។ល។
៣. ការរៀបចំនូវវីឌូអូ។ល។
៤. ការរៀបចំសកម្មភាពដែលត្រូវធ្វើនៅលើ Facebook, twitter, blog។ គណនី Facebook @MeraParivarNg Twitter @MeraParivar.
Description of implementation
Mera Parivar បានធ្វើទស្សនកិច្ចជាច្រើនជាមួយក្រុមហ៊ុន
Follow up: Donor appreciation and acknowledgement
ក្រុមហ៊ុនបានទទួលលិខិតថ្លែងអំណរគុណហើយអំណោយរបស់ពួកគេត្រូវបានទទួលស្គាល់ ដោយ Twitter និងរូបភាពនៅលើ Facebook
Plans to repeat the action
ក្រុមហ៊ុនត្រូវធ្វើទស្សនៈកិច្ចរៀងរាល់ ៦ខែ ដើម្បីបន្តរក្សាការផ្សព្វផ្សាយអំពីលទ្ធផលនៃការបរិច្ចាករបស់ពួកគេ