Exemple de collecte de fonds local:
កម្មវិធីលក់ស៊ុបនិងចាប់រង្វាន់ (ប្រេស៊ីល)
Principales caractéristiques
Méthode de collecte de fonds | Rural/urbain | Résultat net (€) | RSI | Temps |
Organisation | Movimento de Adolescentes e Crianças (MAC) |
Type | NGO |
Adequation | Organisation débutante |
Pays | Brésil |
Le financement nécessaire pour | ការបោះពុម្ពនិងការជម្រុញផ្សព្វផ្សាយច្បាប់លក្ខន្តិកៈស្ដីពីកុមារនិងក្មេងជំទង់ |
Période d'action | មិនមានព៌តមាន |
Dons en nature | No |
Types de dons | ដំណើរការលក់ស៊ុប និងឆ្នោតបើករង្វាន់ |
Types de donateurs | សមាជិកសហគមន៍ក្នុងមូលដ្ឋាន |
Résumé
MAC ធ្វើការជាមួយក្មេងជំទង់និងកុមារដើម្បីរក្សាពួកគេឱ្យឆ្ងាយពីហានិភ័យសង្គមនិងលើកកម្ពស់វប្បធម៌និងការអប់រំ ។ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ច្បាប់លក្ខន្តិកៈសម្រាប់កុមារនិងក្មេងជំទង់ MAC បានរៀបចំសកម្មភាពកៀរគរធនធានមួយដោយមានជំនួយពីអ្នកទទួលផលទាំងឡាយ។ កុមារដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិ បានគូររូបភាពដែលបង្ហាញពីសិទ្ធិទាំងនេះដោយមានផាត់ព៌ណ នៅលើផ្ទាំងក្រណាត់។ ផ្ទាំងក្រណាត់ទាំងនោះត្រូវបានដេរភ្ជាប់ដោយជាងដេរមកពីសហគមន៍ ហើយបង្កើតបានជាកម្រាលដ៏ស្រស់ស្អាត។ បន្ទាប់មកកម្រាលនេះត្រូវបានធ្វើជាឆ្នោតរង្វាន់ រួចកៀរគរសហគមន៍ទាំងមូលឲ្យទិញសន្លឹកឆ្នោតទាំងនោះ។ តូបលក់ស៊ុបត្រូវបានបង្ហាញថាជាប្រភពចំណូលទី ២ ។ ស៊ុបមាន់ត្រូវបានលក់ទៅឱ្យអ្នកទៅព្រះវិហារបន្ទាប់ពីការបញ្ចប់ការជួបជុំដ៏ធំនៅថ្ងៃអាទិត្យណាមួយ។Conseils et leçons apprises
បញ្ហាប្រឈមសំខាន់ៗ៖ ដើម្បីអាចឈានឲ្យដល់គោលដៅ ដើម្បីអាចកៀងគរប្រជាជនសម្រាប់បុព្វហេតុមួយនិងធ្វើឱ្យប្រជាជនដឹងថានោះគឺជាបុព្វហេតុល្អ។ មិនបោះបង់ចោលពេលជួបការលំបាក។ ចំណុចសំខាន់ៗនៃការរៀនសូត្រ៖ ការកៀរគរធនធានទាក់ទងនឹងកត្តាផ្សេងៗជាច្រើន។ ការកៀរគរធនធានមនុស្សគឺជាមូលដ្ឋានសំខាន់។ ការនេះបានជំរុញ Movimento ឱ្យមានស្វ័យភាពនិងជាកត្តាជំរុញកុមារឲ្យមានភាពជាម្ចាស់នៅក្នុងតួរនាទីផ្ទាល់ខ្លួនរបស់ពួកគេ។
Remarques Wilde Ganzen
ចំណុចខ្លាំងនៃសកម្មភាពនេះគឺការចូលរួមរបស់អ្នកទទួលផលដែលទទួលបានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការកៀរគរធនធានដែលចាំបាច់សម្រាប់អនុវត្តសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែសកម្មភាពទាំងមូលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងព្រះវិហារ ទើបសហគមន៍បានដឹងកាន់តែច្បាស់អំពីសារៈសំខាន់របស់ MAC សម្រាប់កូនៗ របស់ពួកគេ។
Détails
Objectifs
ដើម្បីកៀរគរធនធានសម្រាប់ការបោះពុម្ពនិងជំរុញផ្សព្វផ្សាយច្បាប់លក្ខន្តិកៈសម្រាប់កុមារនិងក្មេងជំទង់។
ដើម្បីបង្កើតការយល់ដឹងនៅក្នុងសហគមន៍អំពីសកម្មភាពរបស់អង្គការ។
Cibles donatrices
សហគមន៍មូលដ្ឋានទាំងមូល
Résultats
Coût/bénéfice | Monnaie nationale (R$) | Euro |
Montant total collecté | 1,307 | 0 |
(-) Montant total investi | 0 | 0 |
Montant net collecté | 1,307 | 0 |
Détails comptables
អ្វីដែលពាក់ព័ន្ធការចំណាយ៖
សម្រាប់ស៊ុប - គ្រឿងផ្សំ និងឧស្ម័ន
សម្រាប់ភួយ - ថ្នាំលាប ជក់ និងក្រណាត់
មិនមានព័ត៌មានហិរញ្ញវត្ថុបន្ថែមទេ
Description des travaux préparatoires
ស៊ុប៖
ឆ្នោតរង្វាន់៖
ប័ណ្ណត្រូវបានថតចម្លងនៅលើផ្ទាំងសន្លឹកដែលបន្ទាប់មកត្រូវបានកាត់និងបង្កើតជាកូនសៀវភៅដែលមានប័ណ្ណចំនួន ១០ ។ កូនសៀវភៅត្រូវបានចែកជូនដល់សមាជិក MAC ដើម្បីលក់។
សេ
សេចក្ដីសម្រេចចិត្ត ដើម្បីយក ផ្ទាំងក្រណាត់ដែលដេរភ្ជាប់គ្នានៃគំនូររបស់កុមារ MACមកធ្វើជាឆ្នោតរង្វាន់ ត្រូវបានធ្វើឡើងនៅក្នុងកឹច្ចប្រជុំមួយ។ កុមារ MAC បានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិរបស់ពួកគេនិងបានគូរបង្ហាញពីអ្វីដែលពួកគេបានរៀន។ គំនូរទាំងនោះត្រូវបានផ្ទេរទៅជាបំណែកនៃក្រណាត់ដែលកាត់ដោយជាងដេរ។ ក្មេងៗបានត្រលប់មកវិញ ហើយផាត់ព៌ណគំនូរទាំងនោះលើបំណែកក្រណាត់។ ជាងដេរក៏ភ្ចាប់ទាំងអស់ជាមួយគ្នា។
Description de la mise en œuvre
ស៊ុប៖
ក្រុមទីបីបានលក់ស៊ុបនៅមុខព្រះវិហារ បន្ទាប់ពីការជួបជុំធំំមួយបានបញ្ចប់ភ្លាមៗ។
ការចាប់ឆ្នោត៖
ឆ្នោតរង្វាន់ត្រូវបានប្រកាស ពេលមានការជួបជុំធំ ក្នុងរយៈពេលជាច្រើនសប្តាហ៍ហើយផ្ទាំងក្រណាត់ក៏ត្រូវបានបង្ហាញ ដើម្បីសង្កត់ធ្ងន់ថាជាស្នាដៃរបស់កុមារ MAC ។