×
×
×
×
×
×
×
×
បន្ទាប់

ឧទាហរណ៍ការរៃអង្គាសថវិកាក្នុងមូលដ្ឋាន
កម្មវិធីលក់ស៊ុបនិងចាប់រង្វាន់ (ប្រេស៊ីល)

ចំណុចលក្ខណៈសំខាន់ៗ

បច្ចេកទេសកៀរគរធនធាន
ការចូលរួមចំណែកពីអ្នកទទួលផល, ការចាប់ឆ្នោត, ការលក់ផលិតផល

ទីក្រុង/ជនបទ
ប្រទេស

លទ្ធផលជាថវិការសុទ្ធសាធ (€)
0

ផលត្រឡប់ពីការវិនិយោគ
0

រយះពេលវិនិយោគ
២ខែ

Workshop on children´s rights
A happy participant
Talking heads
អង្គភាពMovimento de Adolescentes e Crianças (MAC)
ប្រភេទអង្គការNGO
ភាពស័ក្តិសមការចាប់ផ្តើមនៃអង្គការ
ប្រទេសប្រេស៊ីល
ត្រូវការថវិការដើម្បីការបោះពុម្ពនិងការជម្រុញផ្សព្វផ្សាយច្បាប់លក្ខន្តិកៈស្ដីពីកុមារនិងក្មេងជំទង់
រយៈពេលនៃសកម្មភាពមិនមានព៌តមាន
កៀរគរធនធានដែលមិនមែនជាថវិការNo
ប្រភេទនៃធនធានដំណើរការលក់ស៊ុប និងឆ្នោតបើករង្វាន់
ក្រុមម្ចាស់ជំនួយសមាជិកសហគមន៍ក្នុងមូលដ្ឋាន

សង្ខេប

MAC ធ្វើការជាមួយក្មេងជំទង់និងកុមារដើម្បីរក្សាពួកគេឱ្យឆ្ងាយពីហានិភ័យសង្គមនិងលើកកម្ពស់វប្បធម៌និងការអប់រំ ។ ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ច្បាប់លក្ខន្តិកៈសម្រាប់កុមារនិងក្មេងជំទង់ MAC បានរៀបចំសកម្មភាពកៀរគរធនធានមួយដោយមានជំនួយពីអ្នកទទួលផលទាំងឡាយ។ កុមារដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិ បានគូររូបភាពដែលបង្ហាញពីសិទ្ធិទាំងនេះដោយមានផាត់ព៌ណ នៅលើផ្ទាំងក្រណាត់។ ផ្ទាំងក្រណាត់ទាំងនោះត្រូវបានដេរភ្ជាប់ដោយជាងដេរមកពីសហគមន៍ ហើយបង្កើតបានជាកម្រាលដ៏ស្រស់ស្អាត។ បន្ទាប់មកកម្រាលនេះត្រូវបានធ្វើជាឆ្នោតរង្វាន់ រួចកៀរគរសហគមន៍ទាំងមូលឲ្យទិញសន្លឹកឆ្នោតទាំងនោះ។ តូបលក់ស៊ុបត្រូវបានបង្ហាញថាជាប្រភពចំណូលទី ២ ។ ស៊ុបមាន់ត្រូវបានលក់ទៅឱ្យអ្នកទៅព្រះវិហារបន្ទាប់ពីការបញ្ចប់ការជួបជុំដ៏ធំនៅថ្ងៃអាទិត្យណាមួយ។


គន្លឹះនិងមេរៀនដែលបានរៀន

បញ្ហាប្រឈមសំខាន់ៗ៖ ដើម្បីអាចឈានឲ្យដល់គោលដៅ ដើម្បីអាចកៀងគរប្រជាជនសម្រាប់បុព្វហេតុមួយនិងធ្វើឱ្យប្រជាជនដឹងថានោះគឺជាបុព្វហេតុល្អ។ មិនបោះបង់ចោលពេលជួបការលំបាក។ ចំណុចសំខាន់ៗនៃការរៀនសូត្រ៖ ការកៀរគរធនធានទាក់ទងនឹងកត្តាផ្សេងៗជាច្រើន។ ការកៀរគរធនធានមនុស្សគឺជាមូលដ្ឋានសំខាន់។ ការនេះបានជំរុញ Movimento ឱ្យមានស្វ័យភាពនិងជាកត្តាជំរុញកុមារឲ្យមានភាពជាម្ចាស់នៅក្នុងតួរនាទីផ្ទាល់ខ្លួនរបស់ពួកគេ។

ត្រួតពិនិត្យដោយមូលនិធិ Wilde Ganzen

ចំណុចខ្លាំងនៃសកម្មភាពនេះគឺការចូលរួមរបស់អ្នកទទួលផលដែលទទួលបានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការកៀរគរធនធានដែលចាំបាច់សម្រាប់អនុវត្តសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែសកម្មភាពទាំងមូលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងព្រះវិហារ ទើបសហគមន៍បានដឹងកាន់តែច្បាស់អំពីសារៈសំខាន់របស់ MAC សម្រាប់កូនៗ របស់ពួកគេ។

ព័ត៌មានលម្អិត

គោលបំនង
ដើម្បីកៀរគរធនធានសម្រាប់ការបោះពុម្ពនិងជំរុញផ្សព្វផ្សាយច្បាប់លក្ខន្តិកៈសម្រាប់កុមារនិងក្មេងជំទង់។
ដើម្បីបង្កើតការយល់ដឹងនៅក្នុងសហគមន៍អំពីសកម្មភាពរបស់អង្គការ។

ម្ចាស់ជំនួយគោលដៅ
សហគមន៍មូលដ្ឋានទាំងមូល

លទ្ធផល

តម្លៃ/ចំណូលរូបិយប័ណ្ណជាតិ (R$)អឺរ៉ូ
សរុបចំនួនធនធានដែលកៀរគរបាន1,3070
(-) សរុបចំនួនធនធានដែលបានវិនិយោគ00
សរុបចំនួនធនធានពិតដែលកៀរគរបាន (ចំណូល)1,3070

ព័ត៌មានលម្អិតអំពីគណនេយ្យ
អ្វីដែលពាក់ព័ន្ធការចំណាយ៖
សម្រាប់ស៊ុប - គ្រឿងផ្សំ និងឧស្ម័ន
សម្រាប់ភួយ - ថ្នាំលាប ជក់ និងក្រណាត់
មិនមានព័ត៌មានហិរញ្ញវត្ថុបន្ថែមទេ

ការពណ៌នាអំពីការងារត្រៀម
ស៊ុប៖
ឆ្នោតរង្វាន់៖
ប័ណ្ណត្រូវបានថតចម្លងនៅលើផ្ទាំងសន្លឹកដែលបន្ទាប់មកត្រូវបានកាត់និងបង្កើតជាកូនសៀវភៅដែលមានប័ណ្ណចំនួន ១០ ។ កូនសៀវភៅត្រូវបានចែកជូនដល់សមាជិក MAC ដើម្បីលក់។ សេ
សេចក្ដីសម្រេចចិត្ត ដើម្បីយក ផ្ទាំងក្រណាត់ដែលដេរភ្ជាប់គ្នានៃគំនូររបស់កុមារ MACមកធ្វើជាឆ្នោតរង្វាន់ ត្រូវបានធ្វើឡើងនៅក្នុងកឹច្ចប្រជុំមួយ។ កុមារ MAC បានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិរបស់ពួកគេនិងបានគូរបង្ហាញពីអ្វីដែលពួកគេបានរៀន។ គំនូរទាំងនោះត្រូវបានផ្ទេរទៅជាបំណែកនៃក្រណាត់ដែលកាត់ដោយជាងដេរ។ ក្មេងៗបានត្រលប់មកវិញ ហើយផាត់ព៌ណគំនូរទាំងនោះលើបំណែកក្រណាត់។ ជាងដេរក៏ភ្ចាប់ទាំងអស់ជាមួយគ្នា។

ការពិពណ៌នាអំពីការអនុវត្ត
ស៊ុប៖
ក្រុមទីបីបានលក់ស៊ុបនៅមុខព្រះវិហារ បន្ទាប់ពីការជួបជុំធំំមួយបានបញ្ចប់ភ្លាមៗ។
ការចាប់ឆ្នោត៖
ឆ្នោតរង្វាន់ត្រូវបានប្រកាស ពេលមានការជួបជុំធំ ក្នុងរយៈពេលជាច្រើនសប្តាហ៍ហើយផ្ទាំងក្រណាត់ក៏ត្រូវបានបង្ហាញ ដើម្បីសង្កត់ធ្ងន់ថាជាស្នាដៃរបស់កុមារ MAC ។

អានបន្ថែមត្រឡប់ទៅទិដ្ឋភាពទូទៅ