×
×
×
×
×
×
×
×
បន្ទាប់

ម្ចាស់ជំនួយជាក្រុមហ៊ុនឯកជន


ម៉ូឌុលនេះពន្យល់អំពី ចំណុចសំខាន់ៗនៃការកៀរគរធនធានក៏ដូចជាការរួមចំណែកពីសំណាក់ក្រុមហ៊ុនឯកជន

ហេតុផល

ការកៀរគរធនធានអាចត្រូវបានអនុវត្តជាមួយម្ចាស់ជំនួយខុសៗគ្នាជាច្រើន។ អង្គការជាច្រើនមានក្រុមម្ចាស់ជំនួយគោលដៅ ជាក្រុមឯកត្តជន (បុគ្គលម្នាក់ៗ)។ ប៉ុន្តែក្រុមហ៊ុនឯកជនក៏អាចជាប្រភពចំណូលនិងការគាំទ្រដ៏សំខាន់។ ដើម្បីធ្វើការកៀរគរធនធានពីក្រុមហ៊ុនឯកជនឲ្យបានជោគជ័យ អ្នកត្រូវតែយល់ឲ្យច្បាស់ថា ក្រុមហ៊ុនឯកជនផ្សេងៗគ្នា មានមូលហេតុផ្សេងៗគា្នសម្រាប់ធ្វើការបរិច្ចាគ ហើយជំនួយរបស់ពួកគេក៏ខុសៗគ្នាដែរ។

អ្វីដែលអ្នកអាចរំពឹងទុក

នៅក្នុងម៉ូឌុលនេះ អ្នកនឹងយល់ច្បាស់ថា ក្រុមហ៊ុនឯកជនក៏អាចបែងចែកជាក្រុមខុសៗគ្នា ហើយក្រុម នីមួយៗ មានមូលហេតុផ្សេងៗគា្នក្នុងការផ្ដល់ជំនួយ ហើយជំនួយរបស់ពួកគេក៏មានភាពខុសៗគ្នាដែរ។ អ្នកនឹងបានជួបជាមួយអ្នក (ដែលត្រូវបានឧបមាថា) ជាម្ចាស់ជំនួយដែលមានសក្ដានុពលចំនួនពីរនាក់ ដើម្បីរៀនអំពីបុព្វហេតុជាក់លាក់សម្រាប់ធ្វើការផ្ដល់ជំនួយរបស់ពួកគេ។ បន្ទាប់មកទៀតនោះ ទស្សនស្ដីអំពី ទំនួលខុសត្រូវសង្គមនឹងត្រូវបានលើកយកមកពន្យល់ ហើយអ្នកនឹងយល់ដឹងអំពីថា តើក្រុមហ៊ុនឯកជន ណាខ្លះដែលអ្នកត្រូវទាក់ទង ក៏ដូចជាថាតើអ្វីខ្លះដែលអ្នកអាចកៀរគរពីពួកគេ។

ចំណេះដឹង និងជំនាញ

នៅចុងបញ្ចប់នៃម៉ូឌុលនេះ អ្នកនឹងរៀនចេះដឹងអំពី ការជ្រើសរើសបណ្ដាក្រុមហ៊ុនឯកជន ដែលឱកាសជោគជ័យរបស់អ្នកមានកម្រិតខ្ពស់បំផុត ពីបុព្វហេតុជាក់លាក់សម្រាប់ធ្វើការកៀរគរធនធានពីពួកគេ ពីធនធានអ្វីខ្លះដែលអាចធ្វើការស្នើរសុំ ព្រមទាំងវិធីសាស្រ្តសម្រាប់ធ្វើកិច្ចការទាំងនោះ។

អ្វីដែលអ្នកទទួលបាន

ការយល់ដឹង៖

  • តើមានបុព្វហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យក្រុមហ៊ុនឯកជនផ្សេងៗគ្នាធ្វើការផ្ដល់ជំនួយ
  • តើអ្វីទៅដែលហៅថាទំនួលខុសត្រូវសង្គម?
ឧបករណ៍៖
  • រៀបចំបញ្ជីតម្រូវការរបស់អង្គការអ្នក សម្រាប់កៀរគររកការឧបត្ថម្ភពីក្រុមហ៊ុនឯកជន
  • ការណែនាំជាជំហានៗពីរបៀបទាក់ទងក្រុមហ៊ុនឯកជន
  • របៀបរៀបចំខ្លួនអ្នកសម្រាប់ធ្វើការកៀរគរធនធានឲ្យមានប្រសិទ្ធភាពខ្ពស់ (អានម៉ូឌុលដែលស្ដីអំពី ការកៀរគរធនធានពីម្ចាស់ជំនួយជាបុគ្គល)

រយៈពេល:

ដំណើរការ:

  0%

Creative Commons License
វគ្គសិក្សាតាមអនឡាញរៀបចំដោយ ឆេងដឺហ្គេម អឹកាដឺមី (Change the Game Academy) លើការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ការកៀរគរការគាំទ្រ កញ្ចប់ឧបករណ៍ ឧទារហរណ៍ និងមជ្ឈមណ្ឌលធនធាននៃមូលនិធិ Wilde Ganzen ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ Creative Commons Attribution-NonCommercial-ShareAlike 4.0 International License