×
×
×
×
×
×
×
×
បន្ទាប់

មេរៀនទី១៖ មូលដ្ឋានគ្រឹះនៃការកៀរគរការគាំទ្រ

វាមានហេតុផលផ្សេងៗគ្នាជាច្រើន ដែលនាំឱ្យអង្គការក្នុងស្រុកធ្វើការកៀរគរការគាំទ្រ ដើម្បីឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។ មេរៀននេះបង្ហាញអំពីសេចក្ដីណែនាំអំពីវិធីសាស្រ្តផ្សេងៗក្នុងការកៀរគរការគាំទ្រ និងផ្ដល់ជាហេតុផលល្អៗ សម្រាប់ការចូលរួមក្នុងគំនិតផ្តួចផ្តើមអំពីការកៀរគរការគាំទ្រ។

ហេតុផល

អង្គការសហគមន៍ (CBOs) និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ស្វែងរកការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមប្រជាជន ដែលសមនឹងទទួលបានសិទ្ធិយ៉ាងពេញលេញ។ ការកៀរគរការគាំទ្រ នឹងជួយស្វះស្វែងរកដំណោះស្រាយជាប្រព័ន្ធ គង់វង្សសម្រាប់ពួកគេ ដើម្បីឱ្យពួកគេទទួលបានការគាំទ្រពីពលរដ្ឋដទៃទៀត និងពីសំណាក់អាជ្ញាធរជាតិ ឬមូលដ្ឋាន។

អ្វីដែលអ្នកអាចរំពឹងទុក

មេរៀនណែនាំ នឹងពន្យល់អំពីរបៀប និងវិធីសាស្រ្តផ្សេងៗ ដែលការកៀរគរការគាំទ្រអាចជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានបាន។ តួអង្គផ្សេងៗបានលើកពីឧទាហរណ៍ពីអង្គការខ្លួនផ្ទាល់ និងអនុញ្ញាតឱ្យអ្នករិះរកជំហានដោយឡែក សម្រាប់ការរៀបចំយុទ្ធសាស្ត្រ និងគោលការណ៍ សម្រាប់ការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព។/p>

ចំណេះដឹង និងជំនាញ

អ្នកនឹងរៀនពីហេតុផលសំខាន់ៗ ដែលនឹងធ្វើឱ្យអង្គការចាប់ផ្ដើមធ្វើសកម្មភាពកៀរគរការគាំទ្របន្ថែម ពីលើសកម្មភាពរបស់ពួកគាត់ក្នុងការជួយបុគ្គល ឬក្រុមមនុស្ស ដែលជួបការលំបាកដោយ ផ្ទាល់។ ជាមួយការយល់ដឹងដំបូងអំពីការកៀរគរការគាំទ្រនេះ អ្នកអាចឆ្លុះបញ្ចាំងថាតើ វិធីសាស្រ្តទាំងនេះ គឺជាផ្នែកមួយនៃសកម្មភាពអង្គការរបស់អ្នករួចស្រេចហើយ ឬក៏វាអាចក្លាយជាផ្នែកមួយនៃសកម្មភាពអង្គការរបស់អ្នកបាន។

អ្វីដែលអ្នកទទួលបាន

ដឹងពីរបៀបនៃ៖

ហេតុផលផ្សេងៗ ដែលជំរុញឱ្យមានការផ្លាស់ប្ដូរតាមរយៈការកៀរគរការគាំទ្រ និងការយល់ដឹងអំពីវិធីផ្សេងៗគ្នា ក្នុងការធ្វើការកៀរគរការគាំទ្រ។

សម្ភារឧបករណ៍៖
  • មានរឿងជាបន្តបន្ទាប់បានបង្ហាញថា មធ្យោបាយក្នុងការកៀរគរការគាំទ្រ អាចមានចាប់តាំងពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ រហូតដល់ជាសកម្មភាពប្រឈមមុខដាក់គ្នាច្រើនក៏មាន។
  • វដ្តនៃជំហានជោគជ័យជាបន្តបន្ទាប់ សម្រាប់ការធ្វើផែនការ និងអនុវត្តគំនិតផ្តួចផ្តើមសម្រាប់ការកៀរគរការគាំទ្រ។
  • ការពិនិត្យបែបរហ័សលើសមត្ថភាពដែលអ្នក និងអង្គការរបស់អ្នកមានស្រាប់ ក្នុងការចាប់ផ្តើមធ្វើការកៀរគរការគាំទ្រ។

រយៈពេល: ១ ម៉ោង

ដំណើរការ:

  0%

Creative Commons License
វគ្គសិក្សាតាមអនឡាញរៀបចំដោយ ឆេងដឺហ្គេម អឹកាដឺមី (Change the Game Academy) លើការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ការកៀរគរការគាំទ្រ កញ្ចប់ឧបករណ៍ ឧទារហរណ៍ និងមជ្ឈមណ្ឌលធនធាននៃមូលនិធិ Wilde Ganzen ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ Creative Commons Attribution-NonCommercial-ShareAlike 4.0 International License