×
×
×
×
×
×
×
×
បន្ទាប់

មេរៀនទី២: ស្វែងយល់អំពីស្ថានភាព និងឧបសគ្គ

មេរៀននេះនឹងពិនិត្យមើលឧបសគ្គ ដែលបានបង្កើតជាស្ថានភាព ដែលអ្នកចង់ផ្លាស់ប្តូរ និងដំណោះស្រាយ ដែលអាចមានចំពោះឧបសគ្គទាំងនោះ។ ដោយពឹងផ្អែកលើការវិភាគឧបសគ្គ និងដំណោះស្រាយ មេរៀននេះនឹងពន្យល់អំពីរបៀប ដែលអ្នកអាចកំណត់បញ្ហានៃការកៀរគរការគាំទ្ររបស់អ្នក (បញ្ហាជាក់លាក់ ដែលត្រូវផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នក)។

ហេតុផល

ការកំណត់បញ្ហានៃការកៀរគរការគាំទ្រ គឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍយុទ្ធសាស្រ្តការកៀរគរការគាំទ្រ។ បញ្ហាកៀរគរការគាំទ្រ ដែលត្រូវបានកំណត់ច្បាស់លាស់នឹងបង្កភាពងាយស្រួលក្នុងការសម្រេចចិត្តទៅលើអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។

អ្វីដែលអ្នកអាចរំពឹងទុក

នៅក្នុងមេរៀននេះ អ្នកនឹងអាចកំណត់បញ្ហាស្នូល ដែលនឹងត្រូវដោះស្រាយ បង្កើតជាបញ្ហាកៀរគរការគាំទ្រ និងសម្រេចចិត្តទៅលើដំណោះស្រាយ ដែលអ្នកចង់លើកឡើងមកនោះ។

ចំណេះដឹង និងជំនាញ

នៅចុងបញ្ចប់នៃមេរៀននេះ អ្នកនឹងបានរៀនអំពី៖

  • ការវិភាគ និងស្វែងយល់អំពីបញ្ហា ដែលបង្កើតជាស្ថានភាព ដែលអ្នកចង់ដោះស្រាយ
  • របៀបជ្រើសរើសដំណោះស្រាយចំពោះបញ្ហាទាំងនោះ
  • របៀបបង្កើតបញ្ហាកៀរគរការគាំទ្ររបស់អ្នក

អ្វីដែលអ្នកទទួលបាន

សម្ភារឧបករណ៍

  • ផែនទីគំនិត / រូបភាពដ៏សម្បូណ៍បែប
  • ដើមឈើនៃបញ្ហា និងដំណោះស្រាយ

រយៈពេល: ៣ ម៉ោង

ដំណើរការ:

  0%

Creative Commons License
វគ្គសិក្សាតាមអនឡាញរៀបចំដោយ ឆេងដឺហ្គេម អឹកាដឺមី (Change the Game Academy) លើការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ការកៀរគរការគាំទ្រ កញ្ចប់ឧបករណ៍ ឧទារហរណ៍ និងមជ្ឈមណ្ឌលធនធាននៃមូលនិធិ Wilde Ganzen ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ Creative Commons Attribution-NonCommercial-ShareAlike 4.0 International License