×
×
×
×
×
×
×
×
បន្ទាប់

អំពី Change the Game Academy

ការបរិច្ចាគពីវិស័យឯកជន ឬជំនួយពីរដ្ឋាភិបាល?

នៅក្នុងប្រទេសជាច្រើន វាមានច្បាប់មួយដែលចែងថា ឧទាហរណ៍ ប្រសិនបើសហគមន៍មួយកំពុងសាងសង់សាលារៀន នោះរដ្ឋាភិបាលនឹងត្រូវបើកប្រាក់ខែជូនគ្រូបង្រៀនដដែល។ មនុស្សភាគច្រើននឹងយល់ថា នេះជាភាពឈ្លាសវៃ ដែលលទ្ធភាពបែបនេះអាចកើតឡើងទៅបាន។ ប៉ុន្តែ មានមនុស្សផ្សេងទៀតយល់ថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទាំងស្រុងក្នុងការផ្តល់សេវាមូលដ្ឋានដូចជា ការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន ទឹកស្អាត និងអនាម័យជាដើម។ Change the Game Academy ជឿជាក់ថា តួអង្គទាំងពីរនេះ គឺសុទ្ធតែមានតួនាទីរៀងៗខ្លួនដូចគ្នា។

ធ្វើការកៀរគរការគាំទ្រ ឬក៏ធ្វើការប្ដឹងទាមទារ?

វិធីល្អបំផុតនោះ គឺអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលត្រូវសហការគ្នាប្រកបដោយអត្ថន័យ និងផលិតភាព។ មនុស្សមួយចំនួនប្រើ “ការប្ដឹងទាមទារ” ជំនួសឲ្យការកៀរគរការគាំទ្រ។ ការប្ដឹងទាមទារ គឺជាបណ្ដឹងឧទ្ធរណ៍របស់អង្គការសហគមន៍ ឬអង្គការក្រៅរដ្ឋាភិបាល ដើម្បីទាមទារសិទ្ធិនយោបាយ ឬសិទ្ធិស៊ីវិលរបស់សហគមន៍ ជាមួយអាជ្ញាធររបស់ពួកគេ។ និយាយឱ្យទូលំទូលាយជាងនេះ វាគឺជាសមត្ថភាពក្នុងការទាមទារសិទ្ធិសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ជាមួយភាគីពាក់ព័ន្ធ (ឥស្សរជនក្នុងស្រុក ក្រុមហ៊ុន រដ្ឋាភិបាល -ល-) ។

តម្រូវការជាមូលដ្ឋាន ឬវិធីសាស្រ្តផ្អែកលើសិទ្ធិ?

ជាទម្លាប់ ទីភ្នាក់ងារផ្តល់ជំនួយភាគច្រើន ធ្លាប់ផ្តោតលើការផ្តល់សេវាដូចជា ការផ្តល់អាហារ ជម្រក ការអប់រំ ឬសេវាសុខភាពជាដើម។ ក្រោយមក គេក៏ជ្រើសយក “វិធីសាស្រ្តផ្អែកលើសិទ្ធិ” មកប្រើប្រាស់។ វាមានគោលបំណង ក្នុងការសម្រេចបាននូវបម្លាស់ប្តូរទំនាក់ទំនងនៃអំណាច ក្នុងចំណោមក្រុមអ្នកពាក់ព័ន្ធទាំងពីរភាគីគឺ ម្ចាស់សិទ្ធិ (អ្នកដែលមិនទទួលបានសិទ្ធិពេញលេញ) និងអ្នកមានកាតព្វកិច្ច (ស្ថាប័ន ដែលមានកាតព្វកិច្ចក្នុងការបំពេញសិទ្ធិ នៃម្ចាស់សិទ្ធិ) ។ Change the Game Academy មានគោលបំណងក្នុងការពង្រឹងសមត្ថភាពដល់ ក្រុមជួយខ្លួនឯង អង្គការសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើការជ្រើសយកយុទ្ធសាស្ត្រទាំងពីរ ដែលជួយបំពេញតម្រូវការជាមូលដ្ឋានតាមកន្លែងដែលត្រូវការ និងទទួលបានជំនាញ ដើម្បីជះជាឥទ្ធិពលដល់អ្នកមានកាតព្វកិច្ច ឲ្យបំពេញភារកិច្ចរបស់ខ្លួន។

កិច្ចសហប្រតិបត្តិការ ឬការប្រឈមមុខដាក់គ្នា?

ការកៀរគរការគាំទ្រ ឬការអញ្ជើញដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើចូលរួមសកម្មភាពអាចមានច្រើនទម្រង់ ចាប់តាំងពីការអនុវត្តគម្រោងរួមគ្នា ដល់សកម្មភាពប្រឈមមុខដាក់គ្នាដូចជា ការអង្គុយទល់មុខ ធ្វើបាតុកម្ម ឬសូម្បីតែការប្រឆាំងដោយប្រើអាវុធ និងអំពើហឹង្សាជាដើម។ Change the Game ជំទាស់នូវរាល់ការប្រើអំពើហឹង្សាទាំងអស់។ ផ្ទុយទៅវិញ វាខិតខំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងអ្នកអនុវត្តកាតព្វកិច្ច និងផ្តល់ការបណ្តុះបណ្តាលអំពីជំនាញ និងយុទ្ធសាស្រ្តផ្សេងៗ ឧទាហរណ៍ដូចជា ការធ្វើឲ្យមានភាពពាក់ព័ន្ធពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ឬការលើកឡើងពីតម្អូញត្អែរប្រកបដោយប្រសិទ្ធភាព។

តើអ្នកនឹងរៀនអំពីអ្វី?

បន្ទាប់ពីបញ្ចប់វគ្គសិក្សាពេញលេញស្តីពីការការកៀរគរការគាំទ្ររួច អ្នកដែលចាប់ផ្តើមដោយមានចំណេះដឹងតិចតួច ឬគ្មានសោះ លើប្រធានបទនេះនឹងបានរៀនពីរបៀបត្រឹមត្រូវ ក្នុងការអនុវត្តគោលនយោបាយនៅថ្នាក់មូលដ្ឋាន និងធ្វើការសហការជាមួយអ្នកមានភារកិច្ចក្នុងមូលដ្ឋាន លើបញ្ហា ដែលសារៈសំខាន់ដោយផ្ទាល់ ចំពោះពួកគាត់។