×
×
×
×
×
×
×
×
បន្ទាប់

ម៉ូឌុល ៦ ផែនការសកម្មភាពសម្រាប់ព្រឹត្តិការណ៍កៀរគរធនធានក្នុងស្រុក


ម៉ូឌុលនេះនឹងបង្រៀនអ្នកអំពីមូលដ្ឋានគ្រឹះនៃការរៀបចំព្រឹត្តិការណ៍កៀរគរធនធានក្នុងស្រុក។ វាជួយឲ្យអ្នកឆ្លុះបញ្ចាំង ជ្រើសរើស រៀបចំផែនការ និងធ្វើគម្រោងថវិកា។

ហេតុផល

ការរៀបចំព្រឹត្តិការណ៍គឺជាវិធីល្អដើម្បីចាប់ផ្តើមជាមួយកៀរគរធនធានក្នុងស្រុក។ រៀបចំខ្លួនអ្នកឱ្យបានល្អហើយអនុវត្តតាមជំហាននីមួយៗ ដែលមេរៀននេះបង្ហាញ។

អ្វីដែលអ្នកអាចរំពឹងទុក

ម៉ូឌុលនេះនាំអ្នកអោយស្គាល់ជំហានទាំង១៣ ដោយរាប់ចាប់ពីគោលបំណងនៃព្រឹត្តិការណ៍របស់អ្នក រួមទាំងប្រភេទនៃព្រឹត្តិការណ៍ ការគណនាការរំពឹងទុកអំពីផលត្រឡប់មកវិញពីការវិនិយោគ តើអ្នកណានឹងទទួលខុសត្រូវអ្វីខ្លះ ព្រមទាំងសកម្មភាពផ្សេងៗដែលត្រូវការបន្ទាប់ពីព្រឹត្តិការណ៍បានបញ្ចប់។

ចំណេះដឹង និងជំនាញ

នៅចុងបញ្ចប់នៃមេរៀននេះអ្នកនឹងដឹងពីរបៀបរៀបចំព្រឹត្តិការណ៍កៀរគរធនធានក្នុងស្រុកដែលមានផលចំណេញ។

អ្វីដែលអ្នកទទួលបាន

ការយល់ដឹង

  • សមាសភាពសំខាន់ៗនៃព្រឹត្តិការណ៍ផ្សេងៗគ្នា
  • របៀបបង្កើតផែនការសកម្មភាពពេញលេញសម្រាប់រៀបចំព្រឹត្តិការណ៍
ឧបករណ៍
  • ទម្រង់សំរាប់ការសម្រេចលើតម្រូវការដូចជា ការរៀបចំផែនការទៅលើពេលវេលានិងទីកន្លែង ការអភិវឌ្ឍគម្រោងថវិកា ធ្វើផែនការផ្សព្វផ្សាយជាសាធារណៈ ធ្វើបញ្ជីរាយឈ្មោះភ្ញៀវ និងពិពណ៌នាអំពីលំហូរនៃព្រឹត្តិការណ៍
  • បញ្ជីត្រួតពិនិត្យនៃសំភារៈដែលត្រូវការ និងសកម្មភាពផ្សេងៗក្នុងថ្ងៃរៀបចំព្រឹត្តិការណ៍
  • គំរូសម្រាប់លិខិតថ្លែងអំណរគុណនិងសម្រាប់ការវាយតំលៃ 
  • ទម្រង់អនុវត្ត សម្រាប់បង្កើតផែនការសកម្មភាពពេញលេញ

រយៈពេល: ម៉ូឌុល ៦ ផែនការសកម្មភាពសម្រាប់ព្រឹត្តិការណ៍កៀរគរធនធានក្នុងស្រុក

ដំណើរការ:

  0%

Creative Commons License
វគ្គសិក្សាតាមអនឡាញរៀបចំដោយ ឆេងដឺហ្គេម អឹកាដឺមី (Change the Game Academy) លើការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ការកៀរគរការគាំទ្រ កញ្ចប់ឧបករណ៍ ឧទារហរណ៍ និងមជ្ឈមណ្ឌលធនធាននៃមូលនិធិ Wilde Ganzen ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ Creative Commons Attribution-NonCommercial-ShareAlike 4.0 International License